ព្រឹត្តិការណ៍វប្បធម៌ដ៏អ៊ូរអរប្រារព្ធឡើងនៅទូទាំងប្រទេសចិន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិន

2025/01/28 08:44:14 pm        65

នៅពេលពិធីបុណ្យចូលឆ្នាំថ្មីមកដល់ ប្រទេសចិនពោរពេញដោយក្តីរំភើប និងការទន្ទឹងរង់ចាំ ខណៈទូទាំងប្រទេស ប្រារព្ធថ្ងៃឈប់សម្រាករបស់ខ្លួនជាមួយនឹងការបង្ហាញយ៉ាងរស់រវើកនៃប្រពៃណីវប្បធម៌ រួមទាំងការបង្ហាញចង្កៀងគោម ការសម្ដែងរបាំប្រជាប្រិយ និងក្បួនដង្ហែជាច្រើន។

នៅទីក្រុងប៉េកាំង និងកន្លែងនានាទូទាំងប្រទេស ព្រឹត្តិការណ៍វប្បធម៌ចម្រុះពណ៌យ៉ាងអ៊ូរអរ រាប់ចាប់ពីពិព័រណ៍ឆ្នាំថ្មី រហូតទៅដល់ពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបីជាតិ ត្រូវប្រារព្ធឡើងយ៉ាងគគ្រឹកគ្រេង ដើម្បីអបអរបុណ្យនិទាឃរដូវ ឬហៅថាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៩ ខែមករា ក្នុងឆ្នាំ២០២៥ នេះ។

នៅជុំវិញបឹង ស៊ីឆាហៃ (Shichahai) ដែលជាកន្លែងទេសភាពដ៏ពេញនិយមក្នុងទីក្រុងប៉េកាំង មានស្តង់លក់ទំនិញជាច្រើនជួរនៅឯពិព័រណ៍បុណ្យនិទាឃរដូវ ដោយលក់អ្វីៗគ្រប់យ៉ាង រាប់ចាប់ពីផលិតផលវប្បធម៌ និងច្នៃប្រឌិតដ៏ប្រណិត រហូតដល់ការតាំងបង្ហាញសិល្បៈប្រជាប្រិយប្រពៃណី ដោយទាក់ទាញអ្នកស្រុក និងអ្នកទេសចរជាច្រើនឱ្យឈប់ទស្សនា និងរីករាយជាមួយបរិយាកាសពិធីបុណ្យ។

នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) ភាពរំជើបរំជួលនៃពិធីបុណ្យអាចត្រូវបានគេមានអារម្មណ៍ដឹងនៅគ្រប់ជ្រុងនៃផ្លូវទាំងអស់ ជាទីដែលមនុស្សម្នាមមាញឹកទិញវត្ថុអនុស្សាវរីយ៍ និងទំនិញផ្សេងៗពីបុណ្យចូលឆ្នាំថ្មី។

ឆ្នាំនេះ បុណ្យចូលឆ្នាំចិន ប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមករា ដែលជាថ្ងៃដើមឆ្នាំពស់ ឬឆ្នាំម្សាញ់។ បុណ្យនេះជាថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតនៅលើប្រតិទិនចិន និងបម្រើជាឱកាសដ៏រីករាយសម្រាប់ក្រុមគ្រួសារក្នុងការជួបជុំគ្នា និងប្រារព្ធពិធី៕


អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm