អគ្គនាយកដ្ឋាន​ពន្ធដារ​ដាក់​ឱ្យ​ដំណើរការ​ឧបករណ៍​វាស់​ចំណុះ​ស្រា​បៀរ​លើកដំបូង​ក្នុងប្រទេស​

2021/11/11 01:50:10 am        379

ភ្នំពេញ៖ ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ បានធ្វើ​ទស្សនកិច្ច​មកកាន់​ក្រុមហ៊ុន HEINEKEN Cambodia ដើម្បី​ចាប់ផ្តើម​ដាក់អោយ​ដំណើរការ​ឧបករណ៍​វាស់ ចំណុះ​ស្រា​បៀរ​។ ឧបករណ៍​វាស់ចំណុះ​ស្រា​បៀរជា​ឧបករណ៍វាស់ចំណូល​ពន្ធ ដែល​ទើប​ដាក់ឱ្យ​អនុវត្តប្រកបដោយ​តម្លាភាព ខណៈ​ក្រុមហ៊ុន HEINEKEN Cambodia គឺជា​ក្រុមហ៊ុន​ទី​១ ដែល​បាន​បំពាក់​ឧបករណ៍​វាស់ ចំណុះ ស្រា​បៀរ​នេះ​។​

​ឯកឧត្ដម គង់ វិបុល ក្នុងនាម​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅ​ថ្ងៃនេះ បានធ្វើ ទស្សនកិច្ច​មកកាន់ ក្រុមហ៊ុន HEINEKEN Cambodia ដើម្បី​ដាក់ អោយ​ដំណើរការ ឧបករណ៍​វាស់ ចំណុះ ស្រា​បៀរ​លើក ដំបូង ក្នុង ប្រទេស​។

​​អគ្គនាយកដ្ឋាន​ពន្ធដារ​នាពេល​ថ្មីៗ​នេះ បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុនផលិតស្រាបៀរ និង​ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​សុរា ទាំងអស់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដំឡើង​ឧបករណ៍​វាស់​ចំណុះ​នេះ ដើម្បី​តាមដាន​ផលិតកម្ម ស្រា​បៀរ​របស់ក្រុមហ៊ុនផលិតស្រា​បៀរ និងភេសជ្ជៈ ក្នុង គោលបំណង​ពង្រឹង​ការ​ប្រមូល ពន្ធ​។​

​ក្នុងឱកាស​នៃ​ពិធី​នេះ ឯកឧត្តម គង់ វិបុល អគ្គនាយក នៃ អគ្គនាយក ដ្ឋា​ន ពន្ធដារ បាន​កោតសរសើរ​ដល់​ក្រុមហ៊ុន HEINEKEN Cambodia ថា​ជា​ក្រុមហ៊ុន​គំរូ ដែល​បាន​ស្ម័គ្រចិត្ត​បំពាក់​ឧបករណ៍​នេះ​ដំបូង​គេ ក្នុងចំណោម​ក្រុមហ៊ុនផលិតស្រាបៀរ និង​ភេសជ្ជៈ​ដទៃទៀត​។ ឯកឧត្តម​បញ្ជាក់ថា ការបំពាក់​ឧបករណ៍​នេះ គឺជា​ឧបករណ៍ ក្នុងការ​វាស់ ចំណូល​ពន្ធ ដែល ទើប ដាក់ឱ្យ អនុវត្ត ប្រកបដោយ​តម្លាភាព រវាង​ក្រុមហ៊ុន និង​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​ជុំវិញ​ការបំពាក់ដាក់អោយ​ដំណើរការឧបករណ៍​វាស់ចំណុះ ស្រា​បៀរ​លើកដំបូង​នេះ ឯកឧត្តម គង់ វិបុល ក៏​សង្ឃឹម​ដែរ​ថា ក្រុមហ៊ុនស្រា​បៀរ និង​ភេសជ្ជ​: ដទៃទៀត នឹង​បំពាក់​ឧបករណ៍​នេះ​រួចរាល់​ត្រឹម​បំណាច់​ឆ្នាំ ២០២១​នេះ​។

ឯកឧត្តម​សង្កត់ធ្ងន់ថា ក្រុមហ៊ុន​ដែល​រឹងរូស​មិន​ព្រម​បំពាក់​ឧបករណ៍​នេះ នឹង​ប្រឈម​ការផាកពិន័យ​តាម​បទបញ្ញត្តិ និង​ច្បាប់​ពន្ធដារ​ដែលមាន​ជា​ធរមាន​។ សម្រាប់​ភាគី ក្រុមហ៊ុន លោក Chung Wah Samson Wong អគ្គនាយក​គ្រប់គ្រង របស់ ក្រុមហ៊ុន HEINEKEN Cambodia បា ន មាន ប្រសាសន៍ ថា​៖ «​វា​ជា​រឿង ធម្មតា ដែល ក្រុមហ៊ុន ព្យាយាម អនុលោម​តាម ច្បាប់ របស់ ព្រះរាជាណាចក្រ កម្ពុជា​។ យើងគាំ ទ្រដល់កិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​ពង្រឹង តម្លា ភាព និងការប្រមូលប្រាក់ចំណូលពន្ធប្រកប ដោយ ប្រសិទ្ធភាព​។ យើងក៏មានកិត្តិយសផងដែរ ដែល​ត្រូវបានទទួលស្គាល់ ដោយ សម្តេចនាយក រដ្ឋមន្ត្រី ថា​ជា​អ្នកបង់ពន្ធធំ​ទី​១ នៅក្នុងប្រទេស​។

សូមបញ្ជាក់ថា ក្រុមហ៊ុន HEINEKEN Cambodia ក៏​ជា​ក្រុមហ៊ុន​ដែល​បង់ពន្ធ​ចូល​រដ្ឋ​ធំជាងគេ ក្នុងចំណោម​ក្រុមហ៊ុនផលិតស្រាបៀរ និង​ភេសជ្ជ​: ដទៃទៀត នៅ​កម្ពុជា​៕ ​អត្ថបទ​៖ គឹម​ហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm