លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត ជួបពិភាក្សាការងារជាមួយគណៈប្រតិភូមូលនិធិសកល សម្រាប់គម្រោងលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងតំបន់ទន្លេមេគង្គ

2025/01/28 09:44:21 pm        234

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានទទួលជួបគណៈប្រតិភូមូលនិធិសកល ដឹកនាំដោយលោកស្រី Rosie Ameyan មន្ត្រីជាន់ខ្ពស់ផ្នែកកម្មវិធី នៃមូលនិធិសកលសម្រាប់គម្រោងលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងតំបន់ទន្លេមេគង្គ។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ដែលបានអញ្ជើញមកសិក្សាស្វែងយល់បន្ថែម និងពិភាក្សាលម្អិតអំពី សមិទ្ធផលការងារគ្រប់គ្រង និងលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា និងផែនការអនាគត នៃការបន្តនិរន្តរភាពការងារគ្រប់គ្រងជំងឺគ្រុនចាញ់។

លោកស្រី Rosie Ameyan បានអបអរសាទរកម្ពុជា ដែលសម្រេចបានការគ្រប់គ្រង និងលុបបំបាត់ជំងឺគ្រុនចាញ់យ៉ាងរហ័ស លោកស្រី ក៏បានអបអរសាទរ គោរពជូនពរឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដែលទទួលដំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងអាណត្តិថ្មី។ លោកស្រី បានគូសបញ្ជាក់ ពីភាពជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ ដែលធ្វើឲ្យកម្ពុជា កាន់តែមានភាពរឹងមាំ ពិសេសភាពជោគជ័យ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ គួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងប្រទេសនៅក្នុងតំបន់។

លោកស្រីបានជម្រាបជូនអំពីគោលបំណង នៃដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ ដើម្បី៖

១) ពិភាក្សាអំពីផែនការអនាគតសម្រាប់ការផ្តល់ហិរញ្ញប្បទានលុបបំបាត់ជំងឺគ្រុនចាញ់ ក្រោមគម្រោង RAI ពីម្ចាស់ជំនួយផ្សេងទៀត និងក្នុងស្រុក និងការរំពឹងទុកសម្រាប់វដ្តជំនួយនាពេលខាងមុខ (២០២៧-២០២៩)។

២) ពិភាក្សាអំពី ការអនុវត្តកម្មវិធីលទ្ធផល និងបញ្ហាប្រឈម លើសកម្មភាពសំខាន់ៗសម្រាប់ឆ្នាំ២០២៥។

៣) ពិភាក្សាអំពី និរន្តរភាព និងផែនការអន្តរកាល និងតួនាទីរបស់ក្រុមប្រឹក្សាសម្របសម្រួលជំនួយមូលនិធិសកល (CCC) ក្នុងការបង្កើតផែនទីបង្ហាញផ្លូវធានានិរន្តរភាពសម្រាប់ជំងឺគ្រុនចាញ់ (រួមទាំងមេរោគអេដស៍ និងជំងឺរបេង)។

លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអំពីសមិទ្ធផលសំខាន់ៗ នៃកម្មវិធីគ្រុនចាញ់សម្រេចបានដោយក្រសួងសុខាភិបាល និងផែនការបន្ទាប់របស់ក្រសួង ឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ នេះ និងឈានទៅដល់ប្រទេសកម្ពុជា គ្មានជំងឺគ្រុនចាញ់ប្រកបដោយចីរភាព និងនិរន្តភាពឆ្នាំ២០២៩។ កម្ពុជាគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨មក ហើយចំនួនករណីជំងឺគ្រុនចាញ់ ក៏ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់។ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ (CNM) បានកំពុងដំណើរការរៀបចំផែនការយុទ្ធសាស្រ្តជាតិគ្មានជំងឺគ្រុនចាញ់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៧-២០៣៥ ដើម្បីធានានិរន្តភាពប្រទេសកម្ពុជាគ្មានជំងឺគ្រុនចាញ់។ លោកជំទាវរដ្ឋលេខាធិការ បានសំណូមពរដល់គណៈប្រតិភូជាន់ខ្ពស់ នៃមូលនិធិសកល បន្តការគាំទ្របន្ថែមទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ប្រកបដោយភាពបត់បែនសម្រាប់ពន្លឿនការងារលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា។

លោកស្រី Rosie Ameyan បានបញ្ជាក់ពីគោលជំហរបន្តគាំទ្រកម្ពុជាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់។ ការពិភាក្សាគ្នាថ្ងៃនេះ មានសារៈសំខាន់ណាស់ក្នុងការរៀបចំត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ទាំងបច្ចេកទេស គោលនយោបាយ ថវិកា និងធនធានមនុស្ស ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ ព្រមទាំងជំងឺរបេង និងជំងឺអេដស៍ផងដែរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm