ក្រុមមន្ត្រីបាននិយាយថា អ្នកជឿស៊ុបនឹងសាសនាយ៉ាងហោចណាស់៥នាក់ ដែលកំពុងចូលរួមក្នុងព្រឹត្តិការណ៍សាសនាមួយនៅក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា បានស្លាប់ និង៤០ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីវេទិកាសង់ពីឈើបណ្តោះអាសន្នមួយ បានបាក់រលំ នៅថ្ងៃអង្គារ ទី២៨ ខែមករា នេះ ។
ក្រុមប្រឹក្សានៃអង្គចៅក្រមប្រចាំតំបន់ លោក Asmita Lal បាននិយាយថា សមាជិករាប់រយនាក់នៃសហគមន៍អ្នកកាន់សាសនាជេន(Jain) នៅក្នុងស្រុក Baghpat កំពុងចូលរួមក្នុងព្រឹត្តិការណ៍សាសនា នៅពេលនោះ រចនាសម្ព័ន្ធធ្វើពីដើមឫស្សី បានបាក់រលំ។
អ្នកស្រុកត្រូវបានគេមើលឃើញប្រញាប់ប្រញាល់និងក្នុងភាពភ័យស្លន់ស្លោ ខណៈពួកគេទៅជួយជនរងគ្រោះ។
លោក Lal និយាយថា រថយន្តគិលានសង្គ្រោះ បានទៅដល់ទីតាំងកើតហេតុទាន់ពេលវេលា ហើយជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះភ្លាមៗ ដើម្បីព្យាបាល។
រដ្ឋមន្ត្រីប្រចាំរដ្ឋ Uttar Pradesh លោក Yogi Adityanath បាននិយាយតាមរយៈការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម X ថា លោកចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះដែលបានស្លាប់។ ជាមួយគ្នានេះ មន្ត្រីរដ្ឋបាលស្រុក ត្រូវបានណែនាំឲ្យអនុវត្តប្រតិបត្តិការជួយសង្គ្រោះឲ្យបានរួសរាន់ និងព្យាបាលអ្នករបួសឲ្យបានសមរម្យ។

