កម្ពុជា នាំចូល​ជី​កសិកម្ម​ចំនួន​ជាង ១,៦​លាន​តោន រយៈពេល ​១០​ខែ ឆ្នាំ​២០២១

2021/11/11 03:16:13 am        333

​ភ្នំពេញ៖ យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបង្ហាញ​ឲ្យ​ឃើញថា ការនាំ​ចូល​ជី​កសិកម្មគិត​ចាប់ពី​ខែមករា រហូតដល់​ខែតុលា ឆ្នាំ​២០២១ មាន​ជាង ១,៦ លាន​តោន កើន​ឡើង​ជិត​៤០​ម៉ឺន​តោន ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០២០ ដែល​មាន​ចំនួន​ជាង ១,២​លាន​តោន​។

​លោក ភុំ រ៉ា ប្រធាន​នាយកដ្ឋាន​និតិ​កម្ម​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​មាន​ប្រសាសន៍ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី ថា ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឆ្នាំនេះ​បាន​ពិនិត្យ​ឃើញថា មាន​សន្ទុះ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​ជំរុញឱ្យមាន​តម្រូវការ​ជី​កសិកម្ម មាន​សន្ទុះ​ផងដែរ​។

​ទាក់ទិន​ការកើនឡើង​តម្លៃ​ជី​នាំចូល​ខ្ពស់ លោក​បាន​ពន្យល់ថា ដោយសារ​កត្តា​សំខាន់ៗ​មួយចំនួន ដូចជា នៅ​បណ្តា​ប្រទេស​ផលិត​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​នាំចេញ មិនអាច​ផលិត​ឆ្លើយតបបាន​តាម​ការបញ្ជា​ទិញ​ពី​ប្រទេស​កម្ពុជា​, វត្ថុធាតុដើម​មានការ​ខ្វះខាត​ក្នុងការ​ផ្គត់ផ្គង់​ពី​ប្រទេស​ផលិត​ធំៗ ដូចជា​ប្រទេស​ចិន ម៉ាឡេស៊ី និង​ប្រទេស​អារ៉ាប់​, ផលិតកម្ម​ជី​កសិកម្ម​ត្រូវបាន​កាត់បន្ថយ​កម្លាំង​ពលកម្ម និង​ការដឹកជញ្ជូន​ប្រើពេល​វេលា​យូរ ដោយសារ​បញ្ហា​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ជាដើម​-​ល​-​។​

​លោក ផាន់ ណា​រុំ ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន Bayon Heritage Holding Group ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ជី​កសិកម្ម​ជប៉ុន​សញ្ញា​ផែនដី បាន​ឲ្យ​ដឹងថា ទទួលស្គាល់ថា តម្លៃ​ជី​នាំចូល​ឡើងថ្លៃ ក្នុង​ឆ្នាំ​២០២១​នេះ ប៉ុន្តែ​បើ​និយាយ​ដល់​តម្រូវការ​ប្រើប្រាស់ ជី​ក្នុងស្រុក​វិញ ក៏​មិនមាន​ច្រើន​ដូច​ឆ្នាំ​កន្លង​ៗ​ទៅ​ដែរ ដោយសារ​តម្លៃ​ជី​កើន​ខ្ពស់​។

​យោងតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ឆ្នាំ​២០២០​កន្លងទៅ ក្រុមហ៊ុន​នាំចូល​ថ្នាំ កសិកម្ម​មាន​ចំនួន​សរុប​ជាង ៤៧ ០០០​តោន និង​ជី​កសិកម្ម​ចំនួន​សរុប​ជាង ១​លាន ៤​សែន​តោន​៕ ​អត្ថបទ៖ ឈិ​ត បូរ៉ា​វី  

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm