យោធាអ៊ុយក្រែន៖ ទាហានកូរ៉េខាងជើងដកចេញពីសមរភូមិជួរមុខ នៅរុស្ស៊ី

2025/01/28 10:56:18 pm        79

បើតាមសមាជិករបស់យោធាអ៊ុយក្រែន បានឲ្យដឹងថា ទាហានកូរ៉េខាងជើងបានដកថយពីផ្នែកយ៉ាងហោចណាស់មួយនៃសមរភូមិជួរមុខ ក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី។

សារព័ត៌មាន Sky News កាលពីថ្ងៃចន្ទ (ទី២៧ ខែមករា) បានរាយការណ៍ថា មេបញ្ជាការកងកម្លាំងពិសេសអ៊ុយក្រែន បានប្រាប់ឲ្យដឹងថា ទាហានរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) ដែលប្រយុទ្ធរួមគ្នាជាមួយទីក្រុងមូស្គូ បានដកចេញជាបណ្ដោះអាសន្នពីសមរភូមិជួរមុខ នៅតំបន់ Kursk បន្ទាប់ពីមានស្លាប់ និងរបួសយ៉ាងច្រើន។

ចំណែកសារព័ត៌មាន Kyiv Independent បានរាយការណ៍អមដោយសម្ដីរបស់លោកវរសេនីយ៍ឯក Oleksandr Kindratenko អ្នកនាំពាក្យនៃកងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែន ដែលបាននិយាយថា ទាហានរបស់លោក គីម ហាក់ដូចជាបានដកចេញពីផ្នែកមួយនៃសមរភូមិជួរមុខ នៅតំបន់ Kursk។

សារព័ទ៌មាន Newsweek បានទាក់ទងទៅបេសកកម្មអចិន្ត្រៃយ៍របស់កូរ៉េខាងជើង ប្រចាំអង្គការសហប្រជាជាតិ ដើម្បីសុំការអត្ថាធិប្បាយតាមរយៈអ៊ីម៉ែល កាលពីថ្ងៃចន្ទ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើតតបនៅឡើយទេ។

គួរបញ្ជាក់ថា កូរ៉េខាងជើង បាន និងកំពុងផ្គត់ផ្គង់កាំភ្លើងធំ និងសព្វាវុធទូទៅមួយចំនួនធំដល់រុស្ស៊ី ហើយយោងតាមរបាយការណ៍ចារកម្មរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសមួយនេះបានបញ្ជូនទាហានប្រមាណពី ១០.០០០នាក់ ទៅ ១២.០០០នាក់ ទៅប្រទេសរុស្ស៊ី ក្នុងខែតុលា ឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm