អាមេរិកបានធានាដល់ប្រទេសមជ្ឈិមបូព៌ាជាច្រើនថា ជំនួយនឹងចាប់ផ្ដើមមានវិញ ក្រោយការពិនិត្យរួច

2025/01/28 10:59:31 pm        53

មន្ត្រីអាមេរិក ២រូប បានប្រាប់សារព័ត៌មាន The Times of Israel ថា រដ្ឋបាលរបស់លោក Donald Trump បានធានាដល់ប្រទេសជាច្រើន នៅតំបន់មជ្ឈិមបូព៌ាថា ការផ្អាកដែលត្រូវបានធ្វើឡើង ចំពោះជំនួយពីសហរដ្ឋអាមេរិក នឹងត្រូវបានលុបចោលវិញ នៅប៉ុន្មានខែខាងមុខនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ក្រសួងការបរទេសបានផ្អាកជំនួយបរទេសស្ទើរតែទាំងអស់របស់សហរដ្ឋអាមេរិក ដោយលើកលែងតែចំពោះកម្មវិធីស្បៀងអាហារមនុស្សធម៌សង្គ្រោះបន្ទាន់ រួមជាមួយនឹងជំនួយយោធាដល់ប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីបប៉ុណ្ណោះ។

ការបង្កកត្រូវបានគ្រោងមានរយៈពេល ៩០ថ្ងៃ ជាពេលដែលក្រសួងការបរទេស នឹងពិនិត្យមើលកម្មវិធីជំនួយដែលមានស្រាប់ទាំងអស់ និងកំណត់ថា តើវាសមស្របនឹងរបៀបវារៈគោលនយោបាយការបរទេសរបស់រដ្ឋបាលលោក Trump ដែរ ឬទេ។

ការសម្រេចរបស់ក្រសួងការបរទេស បានកើតឡើងបន្ទាប់ពីមានក្រឹត្យដែលចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក Trump នៅថ្ងៃចូលកាន់តំណែងថ្ងៃដំបូងរបស់លោក នៅក្នុងការិយាល័យ ដោយអះអាងថា «ឧស្សាហកម្មជំនួយបរទេស និងការិយាធិបតេយ្យ មិនស្របតាមផលប្រយោជន៍របស់អាមេរិក ហើយក្នុងករណីជាច្រើនផ្ទុយនឹងតម្លៃរបស់អាមេរិក«។

តែយ៉ាងណាក្ដី មន្ត្រីរដ្ឋបាលមួយចំនួន បាន និងកំពុងធ្វើការ ដើម្បីធានាដល់សម្ព័ន្ធមិត្តមួយចំនួនរបស់សហរដ្ឋអាមេរិកថា ជំនួយរបស់ពួកគេ នឹងបន្តមានឡើងវិញ នៅពេលការត្រួតពិនិត្យត្រូវបានបញ្ចប់សព្វគ្រប់ ដោយបន្ថែមថា ប្រទេសដែលទទួលបានការប្តេជ្ញាចិត្តបែបនេះ រួមមានទាំងរដ្ឋាភិបាល នៅតំបន់មជ្ឈិមបូព៌ាផងដែរ។ ក្រសួងការបរទេសបានបដិសេធមិនឆ្លើយតបអ្វីឡើយ សម្រាប់សំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងបញ្ហានេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm