ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)លោក Filippo Grandi បាននិយាយថា ជនភៀសខ្លួនជាង ៥00.000នាក់ បានត្រឡប់ទៅប្រទេសស៊ីរីវិញ ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២៤។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យ UNHCR។
សេចក្តីថ្លែងការណ៍ បានលើកឡើងថា៖«ចាប់តាំងពីខែកញ្ញាមក ជនភៀសខ្លួនជាង ៥00.000នាក់ បានត្រឡប់ទៅប្រទេសស៊ីរីវិញ រួមទាំង២០០.000នាក់ បន្ទាប់ពីការដួលរលំនៃរបបលោក បាសា អាល់អាសាដ [Bashar] al-Assad ។ លើសពីនេះ មនុស្សជិត ៦០0.000នាក់ ដែលត្រូវបានជម្លៀស នៅក្នុងប្រទេស ស៊ីរី បានត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញហើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនស៊ីរី៧, ៤ លាននាក់ នៅតែត្រូវបានផ្លាស់ទីលំនៅ នៅក្នុងប្រទេសនេះ ហើយមានជនភៀសខ្លួនស៊ីរីជាង ៦ លាននាក់ នៅទូទាំងពិភពលោក»។
អង្គភាពប្រឆាំងប្រដាប់អាវុធរបស់ប្រទេសស៊ីរី បានចាប់ផ្តើមការវាយលុកដ៏ធំមួយលើកងទ័ពរដ្ឋាភិបាលនៅក្នុងអភិបាលក្រុង Aleppo និង Idlib កាលពីចុងខែវិច្ឆិកា។ នៅថ្ងៃទី ០៨ ខែធ្នូ ពួកគេ បានចូលក្នុងទីក្រុងដាម៉ាស ខណៈដែលទាហានរដ្ឋាភិបាល បានដកចេញពីទីក្រុង។ លោក អាសា អាល់អាសាដ ( Bashar al-Assad) បានលាលែងពីតំណែងជាប្រធានាធិបតី ហើយបានចាកចេញពីប្រទេស។
លោក Mohammed al-Bashir បានប្រកាសនៅថ្ងៃទី ១០ ខែធ្នូថា លោកនឹងដឹកនាំគណៈរដ្ឋមន្ត្រីបណ្តោះអាសន្ននៅក្នុងប្រទេសស៊ីរី រហូតដល់ខែមីនា ឆ្នាំ ២០២៥ ។ លោកធ្លាប់បានដឹកនាំរដ្ឋាភិបាលស្រោចស្រង់ជាតិរបស់គណបក្សប្រឆាំង នៅក្នុងខេត្ត Idlib ចាប់តាំងពីខែមករា ឆ្នាំ ២០២៤។