ឯកសាររបស់តុលាការដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញថា តុលាការទួរគីបានចាប់ខ្លួនអ្នកគ្រប់គ្រងទេពកោសល្យដ៏ល្បីម្នាក់ ជុំវិញការចោទប្រកាន់ពីបទប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល នៅក្នុងការស៊ើបអង្កេត ដែលពាក់ព័ន្ធនឹងការតវ៉ាទូទាំងប្រទេស ក្នុងឆ្នាំ ២០១៣។
អ្នកស្រី Ayse Barim ត្រូវបានឃុំខ្លួនដំបូងកាលពីថ្ងៃសុក្រ ហើយតារាសម្តែងចំនួន ៨នាក់ ត្រូវបានកោះហៅ ឲ្យផ្តល់របាយការណ៍ដល់តុលាការ ក្នុងនាមជាសាក្សី នៅក្នុងឯកសាររបស់អ្នកស្រី។
យោងតាមរបាយការណ៍របស់អ្នកស្រីផ្តល់ជូនរដ្ឋាអាជ្ញា អ្នកស្រី Barim បានបដិសេធការចោទប្រកាន់នេះ ហើយបាននិយាយថា អ្នកបានទៅតំបន់ដែលមានការតវ៉ា កាលពីឆ្នាំ ២០២១៣ ពីរបីដង ដោយឡែកពីគ្នា ក្នុងនាមជាអ្នកសង្កេតការណ៍ និងដើម្បីរួមដំណើរជាមួយមនុស្ស ដែលអ្នកស្រី ធ្វើការជាមួយ។
ឯកសាររបស់តុលាការ បានបង្ហាញថា អ្នកស្រី Barim បានបដិសេធការចោទប្រកាន់នេះ ហើយបាននិយាយថា អ្នកស្រី ងមិនបានសម្របសម្រួលតួអង្គដែលអ្នកកំពុងធ្វើការជាមួយ ឬស្នើសុំឲ្យពួកគេគាំទ្រការតវ៉ានោះទេ។
អ្នកស្រី Barim បាននិយាយថា៖«ការងាររបស់ខ្ញុំជាអ្នកគ្រប់គ្រងម្នាក់ គឺគ្រប់គ្រងអាជីពរបស់តារាដែលខ្ញុំធ្វើការជាមួយ និងតំណាងឲ្យពួកគេតាមរបៀប ដែលល្អបំផុត។ តារាទាំងអស់ មានគំនិត ឆន្ទៈ និងការសម្រេចចិត្តផ្ទាល់ខ្លួន។ ខ្ញុំមិនបានរៀបចំអ្វីមួយដោយដឹកនាំគំនិតរបស់ពួកគេនោះទេ»។ នេះបើយោងតាមកំណត់ត្រានៃរបាយការណ៍របស់អ្នកស្រី។