សារព័ត៌មាន De Volkskrant រាយការណ៍ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Gijs Tuinman ថា ប្រទេសហូឡង់ គ្រោងនឹងបង្កើនកងទ័ពរបស់ខ្លួន រហូតដល់ ១00.000នាក់។
យោងតាមលោកបានឲ្យដឹងថា ចំនួនពិតប្រាកដនៃកងទ័ពហូឡង់ នឹងមិនត្រូវបានបញ្ចប់ រហូតដល់រដូវក្តៅក្រោយ។ កងកម្លាំងជើងគោក កងទ័ពជើងទឹក និងទ័ពអាកាសរបស់ប្រទេសនេះ បន្តបង្កើតផែនការរបស់ពួកគេ ប៉ុន្តែគោលដៅឆ្ពោះទៅមុខ គឺដើម្បីដាក់ពង្រាយទាហានចំនួន ១00.000 នាក់។ លោក Tuinman បានបញ្ជាក់ថា៖«ជាមួយនឹងគំនិតនេះ យើងត្រូវការទាហាន ២៥%បន្ថែមទៀត»។
សារព័ត៌មាននេះ បានចង្អុលបង្ហាញថា ប្រទេសនេះ កំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មទូទៅ ដែលធ្វើឲ្យ ការសម្រេចបាននូវគោលដៅនេះកាន់តែលំបាក។ កងទ័ពកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបំពេញកន្លែងទំនេរចំនួន ១០.000កន្លែង។ លើសពីនេះទៅទៀត កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ កំពុងប្រឈមមុខនឹងការខ្វះខាតយ៉ាងធ្ងន់ធ្ងរនូវគ្រូបង្រៀន ដើម្បីបណ្តុះបណ្តាលអ្នកទើបជ្រើសរើសថ្មី។
សព្វថ្ងៃនេះ មានមនុស្សប្រមាណពី៤.០០០នាក់ ទៅ ៥.០០០នាក់ ចុះកិច្ចសន្យាចូលបម្រើកងទ័ព ជារៀងរាល់ឆ្នាំ។ ក្រសួងការពារជាតិហូឡង់ រំពឹងថា ចំនួននេះ នឹងកើនឡើងដល់ ៩.000នាក់ នៅដើម ២០២៩។