ប្រធានាធិបតី​ចិន​ព្រមាន​ពី​ភាព​តានតឹង​យុគសម័យ​សង្គ្រាមត្រជាក់​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​

2021/11/11 04:40:35 pm        434

​ចិន៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ប្រឆាំង​នឹង​ការ​វិល​ត្រឡប់​ ទៅកាន់​ភាព​តានតឹង​ក្នុង​យុគសម័យសង្គ្រាមត្រជាក់​នៅ​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិកដោយ​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ខ្លាំង​ លើ​ការ​ងើប​ឡើងវិញក្រោយពី​ការ​ឆ្លង​រាលដាល និង​បម្រែ​បម្រួល​អាកាសធាតុ​។​

​ស្រប​ពេល​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​សហរដ្ឋអាមេរិក​ជុំវិញ​កោះ​តៃវ៉ាន់ ដែល​ធូរស្រាលមួយ​ផ្នែក​ដោយ​កិច្ចព្រមព្រៀង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន​ស្ដីពី​អាកាសធាតុ ដោយ​លោក Xi បាន​និយាយ​ថា ប្រទេស​ទាំងអស់​នៅ​ក្នុង​តំបន់​ត្រូវតែ​ធ្វើការ​ជាមួយគ្នា​លើ​បញ្ហា​ប្រឈម​រួមគ្នា​។ ​លោក​បាន​ប្រាប់​សន្និសីទ​ធុរកិច្ច​តាម​វីដេអូ​ នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​ថា រាល់​ការប៉ុនប៉ង​ដើម្បី​គូសបន្ទាត់​មនោគមវិជ្ជា ឬ​បង្កើត​ជា​រង្វង់​តូចៗ​នៅ​លើ​មូលដ្ឋាន​ភូមិសាស្ត្រ​នយោបាយ​គឺ​ត្រូវ​បរាជ័យ។​ «​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​មិន​អាច និង​មិន​គួរ​វិល​ទៅ​រក​ការ​ប្រឈមមុខ​ដាក់គ្នា និង​ការ​ខ្វែង​គំនិត​នៃ​យុគសម័យសង្គ្រាមត្រជាក់​ឡើយ​។​ ​មេដឹកនាំ​ចិន​បាន​អំពាវនាវ​ឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​បិទ "​គម្លាត​នៃ​ភាពស៊ាំ​" ធ្វើឱ្យ​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ចូលទៅ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍​កាន់តែ​ងាយស្រួល​។

​លោក​បាន​ប្រាប់​កិច្ចប្រជុំ​កំពូល​ដែល​រៀបចំ​ដោយ​ប្រទេស​នូ​វែ​ល​សេ​ឡង់​ថា "​យើង​គួរតែ​បកប្រែ​ការ​គំនិត​ស្រប ឬ​កូ​សង់​ស៊ី​សថា ​វ៉ាក់សាំង​គឺជា​គុណសម្បត្តិ​សាធារណៈ​ជាស​កល​ ទៅជា​សកម្មភាព​ជាក់ស្តែង​ដើម្បី​ធានា​ការចែក​ចាយ​ដោយ​យុត្តិធម៌ និង​សមធម៌​របស់​ពួកគេ។​ ​ប្រទេស​ចិន​កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា ខ្លួន​បាន​ឈានដល់​ការយោគយល់​គ្នា​ជាមួយ​សហរដ្ឋអាមេរិក​ នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង Glasgow ស្តីពី​ការប្រែប្រួល​អាកាសធាតុ ជា​តំបន់​សំខាន់​មួយ​ដែល​រដ្ឋបាល​របស់លោក​ប្រធានាធិបតី​ Joe Biden មើលឃើញ​ពី​សក្តានុពលសម្រាប់​កិច្ចសហប្រតិបត្តិការ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm