វេជ្ជបណ្ឌិតនៅក្នុងពិធីបុណ្យ Maha Kumbh បានប្រាប់សារព័ត៌មាន AFP ថា ការរត់ជាន់គ្នា នៅក្នុងពិធីជួបជុំសាសនាធំបំផុតមួយរបស់ពិភពលោកនៅក្នុងប្រទេសឥណ្ឌាបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៥នាក់ស្លាប់ និងច្រើននាក់ទៀតបានរងរបួស។

វេជ្ជបណ្ឌិតនៅទីក្រុង ប្រាយ៉ាហ្គ្រាច(Prayagraj) បាននិយាយថា មនុស្សយ៉ាងហោចណាស់១៥នាក់ស្លាប់នៅពេលនេះ ហើយមនុស្សច្រើននាក់ទៀតកំពុងសម្រាកព្យាបាល។ សារព័ត៌មានហិណ្ឌូបានរាយការណ៍ដោយដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Trust of India ថា របាំង បានបាក់ក្នុងអំឡុងពិធីងូតទឹកដ៏ពិសិដ្ឋ ក្នុងទីក្រុង Prayagraj ដែលបានបណ្តាលឱ្យអ្នកប្រតិបត្តិសាសនាជាច្រើននាក់ រងរបួស។

លោក Akanksha Rana មន្ត្រីរដ្ឋាភិបាលរដ្ឋ ត្រូវបានដកស្រង់សម្តីដោយបាននិយាយថា «មនុស្សមួយចំនួនបានរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីរបាំងបានបាក់ ហើយយើងពុំទាន់ដឹងពីចំនួនពិតប្រាកដនៃអ្នករងរបួសនៅឡើយទេ។
អ្នកថតរូបរបស់សារព័ត៌មាន AFP ម្នាក់ បានឃើញក្រុមអ្នកជួយសង្គ្រោះ និងអ្នកប្រតិបត្តិសាសនា កំពុងជម្លៀសជនរងគ្រោះចេញពីកន្លែងកើតហេតុ ខណៈមន្ត្រីក្នុងតំបន់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាថា មនុស្សជាច្រើននាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីឧប្បត្តិហេតុនៅរដ្ឋ Uttar Pradesh ភាគខាងជើង។
សារព័ត៌មាន បានរាយការណ៍ថាចំនួនមនុស្សដ៏ច្រើនបានធ្វើឱ្យមានការលំបាកសម្រាប់រដ្ឋបាល ដើម្បីគ្រប់គ្រងស្ថានការណ៍ដូចទៅនឹងការរត់ជាន់គ្នា។