ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពី​ការប្រឆាំងការមិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

2025/01/29 05:01:41 pm        300

ប្រជាពលរដ្ឋ និងសហជីពនៅកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ«ច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្ត​ឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ដើម្បីផ្តន្ទាទោសបុគ្គលដែលមិនទទួលស្គាល់ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មនៃរបបនេះត្រឡប់មកវិញ។

លោក សំ វីសូ ប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាលបាននិយាយថា៖«ខ្ញុំគាំទ្រច្បាប់នេះ ព្រោះគ្រួសារខ្ញុំបានបាត់បង់មីងពូសរុប ៥នាក់នៅក្នុងសម័យខ្មែរក្រហម ហើយក្រុមគ្រួសារខ្ញុំនៅតែមានការសោកស្ដាយចំពោះការបាត់បង់សាច់ញាតិ ព្រោះពួកគាត់ជាមនុស្សស្លូតត្រង់ មិនមានប្រព្រឹត្តិកំហុសអ្វីនោះទេ»។

លោកបន្តថា៖«ខ្ញុំគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដួចផ្ដើមបង្កើតច្បាប់ស្តីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈសម័យខ្មែរក្រហម។ របបខ្មែរក្រហមពិតជាសាហាវឃោឃៅខ្លាំងណាស់ដែលបានសម្លាប់ពលរដ្ឋ ក៏ដូចជាសាច់ញាតិរបស់ខ្ញុំផងដែរ»។

លោកបន្តថា បុគ្គលដែលមិនទទួលស្គាល់ភាពឃោឃៅ និងឧក្រឹដ្ឋកម្មក្នុងរបបខ្មែរក្រហម គឺជាទង្វើប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងដែលបានបាត់បង់ជីវិតនៅក្នុងសម័យដ៏ខ្មៅងងឹត និងធ្វើឱ្យមានការឈឺចាប់ដល់គ្រួសារជនរងគ្រោះដែលនៅរស់រានមានជីវិតរហូតដល់សព្វថ្ងៃនេះ។

លោក ឈឺន គង្គា ប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា៖«ខ្ញុំក៏គាំទ្រ ហើយចង់ឱ្យមានច្បាប់នេះឱ្យបានឆាប់ ព្រោះខ្ញុំសង្កេតឃើញបុគ្គលក្រុមប្រឆាំងមួយចំនួនហាក់ដូចជា មិនចង់ទទួលស្គាល់ឧក្រិដ្ឋកម្មនៅក្នុងសម័យខ្មែរក្រហមទេ ព្រោះពួកគេមានចេតនាទុច្ចរិត ចង់បំភ្លៃប្រវត្តិសាស្រ្ត និងចង់បំភ្លេចចោលការឈឺចាប់របស់ប្រជាពលរដ្ឋដែលជាជនរងគ្រោះរាប់លាននាក់»។

លោកបន្តថា ការបង្កើតឱ្យមានច្បាប់នេះជាចំណែកមួយដ៏សំខាន់ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។ កម្ពុជាបានឆ្លងកាត់សម័យកាលដ៏ខ្មៅងងឹតមួយនេះដែលធ្វើឱ្យប្រជាពលរដ្ឋដែលរស់រៀនមានជីវិតមានស្នាមរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ហើយគ្រប់គ្នាដែលធ្លាប់ឆ្លងកាត់សម័យនោះមានការខ្លាចរអារជាខ្លាំង។ 

ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករថ្លែងថា៖«ខ្ញុំកើតទាន់សម័យខ្មែរក្រហម ហើយធ្លាប់ឆ្លងកាត់សម័យហ្នឹង ដែលធ្វើឱ្យខ្ញុំបានយល់យ៉ាងច្បាស់ពីទង្វើឃោឃៅនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ខ្ញុំបានបាត់បង់សាច់ញាតិ បងប្អូនជាទីស្រលាញ់របស់ខ្ញុំ ថែមទាំងធ្វើឱ្យខ្ញុំរសាត់អណ្ដែតចាកចេញពីស្រុកកំណើតថែមទៀតផង»។

លោកនៅតែចងចាំឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការរំលោភបំពានធ្ងន់ធ្ងរទៅលើច្បាប់ជាតិ ច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិផ្សេងៗទៀត។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការចងចាំជានិច្ច មិនអាចបំភ្លេចបាននូវមហាសោកនាដកម្មក្នុងរបបដ៏ខ្មៅងងឹតរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

លោក អ៊ុន ដារ៉ា បានអំពាវនាវឱ្យពលរដ្ឋកម្ពុជាចាំបាច់ត្រូវរួមគ្នាការពារ និងពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាឱ្យបានកុំឱ្យកើតមាននៅកម្ពុជាជាលើកទី២ជាដាច់ខាត ព្រោះរបបកម្ពុជាប្រជាធិបតេយ្យ បានប្រល័យពូជសាសន៍ខ្មែរដ៏សាហាវឃោឃៅយង់ឃ្នងបានកាប់សម្លាប់ប្រជាពលរដ្ឋអស់ប្រមាណជាង ២លាននាក់។

គួររំឭកថា ប្រជាជាតិកម្ពុជាទើបតែមានសន្តិភាពពេញលេញរយៈពេល ២៦ឆ្នាំនេះ ប៉ុន្ដែនៅតែមានពួកជ្រុលនិយមមួយចំនួនតូចព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយសតិអារម្មណ៍ ជ្រុលនិយមមកលើសង្គមជាតិកម្ពុជា សំដៅអុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលនោះគឺជាការគម្រាមកំហែងដល់សន្តិភាព។

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ កម្ពុជាបានអនុម័តច្បាប់នេះម្ដងរួចហើយ ដោយបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី២៥ ខែធ្នូ ២០២៤ ខណៈច្បាប់នេះមាន ៧មាត្រា ហើយនឹងដាក់ឱ្យប្រើប្រាស់ជំនួសច្បាប់ចាស់ដែលរដ្ឋសភាអនុម័តកាលពីឆ្នាំ២០១៣ ដើម្បីដាក់ទោសទណ្ឌទៅលើបុគ្គលដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម៕

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        66
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        170
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm