Bale រក​គ្រាប់​បាល់​បាន​ជា​លើក​ដំបូង​តាំងពី​វិល​មក Spurs វិញ​ និង​ជា​គ្រាប់​ជ័យជំនះ​លើ Brighton

2021/04/27 09:59:58 am        37

​បាល់ទាត់៖ ​ខ្សែ​ប្រយុទ្ធ​វែល Gareth Bale បានតែ​ត​បញ្ចប់​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​ឲ្យ Tottenham Hotspur យកឈ្នះ Brighton ២–១ ដែល​ជា​គ្រាប់​ដំបូង​របស់​គេ​តាំងពី​វិល​មកកាន់ Spurs វិញ​។ ​ខ្សែ​ប្រយុទ្ធ​អង់គ្លេស Harry Kane ជា​អ្នក​បើក​ការ​នាំ​មុខ​ឲ្យ Spurs នៅ​នាទី​ទី​១៣ ដោយ​បាល់​ពិន័យ ១១​ម៉ែត្រ​ក្រោយ​កំហុស​របស់ Adam Lallana​ ក្រោយ​ពិនិត្យ​ឡើង​វិញ​ដោយ VAR​។ នេះ​ជា​គ្រាប់​ទី​១៤៩ របស់ Harry Kane នៅ English Premier League​។


​​តែ​វគ្គ​ទី​២ Brighton ក៏​តាម​ស្មើ​វិញ​នៅ​នាទី​ទី​៥៦ ដោយ Tariq Lamptey ដែល​ជា​គ្រាប់​ដ៏​ចម្រូង​ចម្រាស​។ ​កីឡាករ​វ័យ ២០​ឆ្នាំ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​ នៅ​ពេល​មិត្ត​រួម​ក្រុម​របស់​ខ្លួន Solly March ធ្វើ​អោយ​មាន​កំហុស​លើ Hojbjerg​ តែ​អាជ្ញា​កណ្ដាល Graham Scott ពិនិត្យមើល​ឡើងវិញ ​និង​អោយ​គ្រាប់​បាល់​នេះ​ទៅ Brighton  ខណៈ​ភាគី Spurs មិន​សប្បាយចិត្ត​។ ​


យ៉ាង​ណា​ក្តី Gareth Bale ត្រូវ​បាន​ផ្លាស់ប្ដូរ​ចូល​ និង​បានតែ​ត​បញ្ចូល​ទី​ពី​បាល់​កាត់​របស់ Sergio Reguilon​ ដែល​ជា​គ្រាប់​ដំបូង​របស់​គេ​តាំងពី​ឆ្នាំ២០១៣​។ ​ជ័យជំនះ​នេះ​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Jose Mourinho​ ឡើង​មក​លេខ​២ ក្នុង​តារាង​តាម​ពី​ក្រោយ Liverpool ២ពិន្ទុ ខណៈ Everton ធ្លាក់​មក​លេខ​៣ ក្រោយ​ចាញ់ Southampton ៤–៣ ក្នុង​ផ្ទះ​ខ្លួនឯង​៕


អត្ថបទ​៖​នាង សុភា​វុ​ធ



អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm