ពលរដ្ឋខ្មែរកាត់សែស្រឡាយចិននាំគ្នាទៅយកអំពៅខ្មៅពីវិហារចិន ដើម្បីសុំសេចក្ដីសុខ និងរកស៊ីមានបាន

2025/01/29 06:10:30 pm        180

ជារៀងរាល់ឆ្នាំ ក្រោយចប់ថ្ងៃសែនចូលឆ្នាំចិន ប្រជាពលរដ្ឋខ្មែរកាត់សែស្រឡាយចិន រាប់រយគ្រួសារ តែងនាំគ្នាទៅជាវអំពៅខ្មៅ នៅវិហារចិនដើម្បីយកទៅផ្ទះ ដោយពួកគេមានជំនឿថា អាជីវកម្មរបស់ពួកគេនឹងរីកចម្រើនដូចការលូតលាស់របស់អំពៅ និងធ្វើឱ្យការរស់នៅក្នុងក្រុមគ្រួសារមានសុភមង្គល។

ប្រជាពលរដ្ឋខ្មែរកាត់សែស្រឡាយចិន ជារៀងរាល់ឆ្នាំតែងនាំគ្នាទៅបន់ស្រន់ និងនាំយកអំពៅខ្មៅ ផ្លែក្រូច និងធូប ពីវិហារចិន ត្រឡប់មកគេហដ្ឋាន។ ជាក់ស្ដែងសម្រាប់វិហារលោកតាធំ ក្រុងតាខ្មៅ ជាទីតាំងប្រមូលផ្ដុំដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាល និងពលរដ្ឋរស់នៅរាជធានីភ្នំពេញ ទៅយកអំពៅខ្មៅ។ ពលរដ្ឋខ្មែរកាត់សែស្រឡាយចិន សម្រុកទៅបន់ស្រន់ ទៅយកអំពៅខ្មៅ ផ្លែក្រូច ក៏ដូចជាធូបពីវិហារចិននេះ ចាប់ផ្ដើមតាំងពីកណ្ដាលអាធ្រាត្រនៃថ្ងៃសែនចូលឆ្នាំចិនមកម្លេះ ហើយក៏មានប្រជាពលរដ្ឋជាច្រើនគ្រួសារបន្តទៅយកអំពៅខ្មៅនៅព្រឹកថ្ងៃទី ១នៃថ្ងៃចូលឆ្នាំចិនផងដែរ។

សម្រាប់ការទៅយកអំពៅខ្មៅនេះ ប្រជាពលរដ្ឋអាចទិញ ធូប ទៀន ផ្លែក្រូច និងអំពៅខ្មៅ នៅពីមុខវិហារចិនដោយផ្ទាល់។ ពួកគេចូលទៅដុតធូប បន់ស្រន់ រួចយកអំពៅខ្មៅឱ្យម៉ុងសាយប្រសិទ្ធិ ទើបនាំត្រឡប់ទៅផ្ទះ។ ពួកគេមានជំនឿថា ការមកយកអំពៅខ្មៅនៅវិហារចិនជារៀងរាល់ឆ្នាំនេះ ជួយឱ្យគ្រួសារពួកគេមានសុខសុភមង្គល និងការរកស៊ីកាន់តែរីកចម្រើនលូតលាស់។

តម្រូវការអំពៅខ្មៅ រាប់ពាន់ដើមនាពេលនេះ ក៏ធ្វើឱ្យតម្លៃអំពៅខ្មៅ ដែលដាក់លក់នៅពីមុខវិហារចិន មានការហក់ឡើងថ្លៃផងដែរ។ អ្នកលក់អំពៅខ្មៅជាច្រើនបានមកប្រមូលផ្ដុំលក់អំពៅខ្មៅតាំងពីកណ្ដាលអាធ្រាត្រ ដោយពួកគេអាចលក់អំពៅខ្មៅ១គូ ក្នុងតម្លៃចាប់ពី ១៥ ០០០រៀល រហូតដល់ប្រមាណ ៤០ ០០០រៀល ទៅតាមទំហំ ប្រវែងដើមអំពៅ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm