ឧត្តរមានជ័យ៖ មន្រ្តីបច្ចេកទេសកសិកម្មឃុំចុងកាល់ មន្រ្តីបច្ចេកទេសកសិកម្មឃុំក្រសាំង មន្រ្តីបច្ចេកទេសឃុំជើងទៀន សប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៥ បានបន្តចុះពិនិត្យការដាំដុះដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅតាមវាលស្រែ ចៀសវាងបញ្ហានានាដែលកើតមានឡើងលើការដាំដុះ។
ក្នុងនោះ ១.មន្ត្រីកសិកម្មឃុំចុងកាល់បានចុះអនុវត្តន៍ ពិនិត្យស្រែមានបញ្ហាបាក់តេរីស្លឹក លើដំណាំស្រូវ ដោយបានពន្យល់ណែនាំពីវិធានការការពារ និងព្យាបាល បញ្ហាបាក់តេរីស្លឹកលើស្រែប្រាំង បានណែនាំពីគោលការណ៍ស្រែល្អដល់កសិករ បានណែនាំពីការប្រើប្រាស់ជីសរីរាង្គ។
២.សកម្មភាពមន្ត្រីកសិកម្មឃុំក្រសាំង ស្រុកចុងកាល់បានចុះជួបកសិករ តាមដានពីការដាំដុះស្រូវប្រាំងរបស់កសិករ និងបានសម្របសម្រួលជីសរីរាង្គដល់កសិករ។
៣. មន្ត្រីកសិកម្មឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានចុះជួបកសិករចំនួន ៤គ្រួសារ ដើម្បីពិនិត្យតាមដានការដាំដុះដំណាំស្រូវ និងប្រឹក្សាពីបច្ចេកទេសកសិកម្មជូនកសិករ៖
-ចូលរួមការប្រជុំតាមប្រព័ន្ធអនឡាញ ស្ដីពីបញ្ជីរសំនួរ ប្រមូលទិន្នន័យកសិករធ្វើស្រែប្រាំង
-បានវិភាគសេដ្ឋកិច្ចការដាំដុះស្រូវវស្សា ដោយប្រើប្រាស់ពូជសុទ្ធ ជាមួយកសិករ
-បានសម្របសម្រួលជីសរីរាង្គដល់កសិករសាកល្បង
-បានផ្សព្វផ្សាយពូជសុទ្ធផ្ការំដួលដល់កសិករ
-បានពន្យល់កសិករ អំពីមូលហេតុនៃការប្រែប្រួលតម្លៃស្រូវនាំចូល និងស្រូវក្នុងស្រុកដល់កសិករ៕





