យោងតាមការស្ទង់មតិលើអ៊ីនធឺណិតជាសកលដែលធ្វើឡើងដោយសារព័ត៌មាន CGTN កាលពីសប្ដាហ៍មុនបានបង្ហាញថា អ្នកឆ្លើយតបចំនួន ៧៨,៦% បានថ្កោលទោសយ៉ាងខ្លាំងចំពោះរបៀបវារៈពង្រីកទឹកដីថ្មីរបស់រដ្ឋបាលសហរដ្ឋអាមេរិក ដោយហៅសកម្មភាពនោះថាជាទង្វើនៃការត្រួតត្រា ឈ្លានពាន គំរាមកំហែង និងអនុត្តរភាព។

រដ្ឋបាលថ្មីរបស់អាមេរិក ចង់ប្តូរឈ្មោះជាឯកតោភាគីនូវឈូងសមុទ្រម៉ិកស៊ិកទៅជា "ឈូងសមុទ្រអាមេរិក" និងគ្រប់គ្រងព្រែកជីកប៉ាណាម៉ា។ នៅក្នុងការស្ទង់មតិ តួលេខ ៦៦,៤% នៃអ្នកឆ្លើយសំណួរជឿថា អាមេរិក បានធ្វើការសម្រេចចិត្តផ្លាស់ប្តូរឈ្មោះដោយមិនពិគ្រោះជាមួយបណ្តាប្រទេសជុំវិញឈូងសមុទ្រម៉ិកស៊ិក ដែលធ្វើឱ្យខូចដល់ប្រពៃណីភូមិសាស្រ្ត និងវប្បធម៌ និងតតាំងសិទ្ធិអំណាចរបស់អង្គការសហប្រជាជាតិ។

អ្នកឆ្លើយសំណួរប្រហែល ៨៣,៧% រិះគន់ផែនការរបស់អាមេរិក ក្នុងការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា ថាជាទង្វើបែបឈ្លានពានប្រឆាំងនឹងប៉ាណាម៉ា។ ជាមួយគ្នានេះ លោក Trump ក៏បានស្នើទិញកោះ Greenland ផងដែរ។ នៅក្នុងការស្ទង់មតិ អ្នកឆ្លើយសំណួរ ៨៦,៤% ជឿថា ចេតនាពង្រីកទឹកដីរបស់រដ្ឋាភិបាលអាមេរិក ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សម្ព័ន្ធមិត្ត។

នៅក្នុងការស្ទង់មតិនោះ អ្នកឆ្លើយសំណួរ ៧២,៣% ជឿថា ផែនការពង្រីកទឹកដីរបស់អាមេរិកនេះ គឺសំដៅការពារផលប្រយោជន៍នៃអនុត្តរភាពពិភពលោករបស់ខ្លួន៕