ទីផ្សាររថយន្តអគ្គិសនីសកល (EV) ត្រូវបានកំណត់សម្រាប់ឆ្នាំនៃកំណើនដ៏រឹងមាំនៅឆ្នាំនេះ ដោយការលក់រំពឹងថានឹងលើសពី ២០ លានគ្រឿង កើនឡើង ១៨% ចាប់ពីឆ្នាំ២០២៤ នេះបើយោងតាម រ៉ូ ម៉ូហ្សិន (Rho Motion) ដែលជាក្រុមហ៊ុនស្រាវជ្រាវរថយន្តអគ្គិសនី ឈានមុខគេកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

កំណើននេះកើតឡើងស្របពេលការផ្លាស់ប្តូរទិដ្ឋភាពនីតិបញ្ញត្តិនៅក្នុងវិស័យសំខាន់ៗ ដោយមានប្រទេសចិននាំមុខ សហភាពអឺរ៉ុបអនុវត្តស្តង់ដារការបំភាយឧស្ម័នដ៏តឹងរ៉ឹង និងអាមេរិកខាងជើងដែលសម្របទៅនឹងការផ្លាស់ប្តូរគោលនយោបាយក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Donald Trump ។

ដោយពណ៌នាឆ្នាំ២០២៥ ជា "ឆ្នាំនៃច្បាប់" លោក អាយ៉ូឡា ហ៊ូហ្គេស (Iola Hughes) ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុននេះ បាននិយាយថា "សហភាពអឺរ៉ុបកំពុងមើលឃើញគោលដៅនៃការបំភាយឧស្ម័នចូលមកដល់ ប្រធានាធិបតី Trump សន្យាថានឹងផ្លាស់ប្តូរសម្រាប់សហរដ្ឋអាមេរិក ហើយប្រទេសចិននៅតែបន្តគម្រោងពាណិជ្ជកម្មដ៏ពេញនិយម។ ទោះជាយ៉ាងនេះក្តី យើងរំពឹងថានឹងមានការកើនឡើងជាលំដាប់នៅគ្រប់តំបន់ទាំងអស់ ដោយប្រទេសចិននៅតែបន្តនាំមុខក្នុងការលក់ដាច់បំផុតនៃរថយន្តអគ្គិសនីរបស់ខ្លួន។

ប្រទេសចិនត្រូវបានគេព្យាករនៅជួរមុខនៃបដិវត្តន៍រថយន្តអគ្គិសនី ដោយការលក់បានព្យាករថានឹងមានចំនួនប្រមាណ ១២,៩ លានគ្រឿងក្នុងឆ្នាំ ២០២៥ ដែលមានការកើនឡើង ១៧% បើធៀបនឹងឆ្នាំ២០២៤។ ។
ភាពលេចធ្លោរបស់ប្រទេសនេះត្រូវបានពង្រឹងដោយការពង្រីកយ៉ាងខ្លាំងក្លារបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ដោយក្រុមហ៊ុនផលិតធំៗដូចជា BYD និង Great Wall Motors បានបង្កើតទីតាំងផលិតនៅក្រៅប្រទេស រួមទាំងនៅក្នុងប្រទេសប្រេស៊ីល និងហុងគ្រីផងដែរ៕