កម្ពុជា-សិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចប្រទេស​ទាំងពីរ

2025/01/29 08:13:40 pm        275

កម្ពុជានិងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម ដើម្បីសម្រួលដល់ការទទួលស្គាល់កម្មសិទ្ធិបញ្ញាទៅវិញទៅមក និងជាការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងគាំទ្រប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍របស់កម្ពុជា តាមរយៈការកសាងសមត្ថភាព កិច្ចការពារកមុ្មសិទ្ធិបញ្ញា និងការអនុលោមតាមក្របខ័ណ្ឌអន្តរជាតិ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គភាពកម្មសិទ្ធិបញ្ញា សិង្ហបុរី (IPOS) នៅសប្តាហ៍កន្លងមក នេះ បានចុះហត្ថលេខា បន្តសុពលភាពនៃអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម, ពិធីចុះហត្ថ- លេខានេះបានធ្វើឡើងតាមប្រព័ន្ធអនឡាញ, នេះបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការពង្រឹងការការពារកម្មសិទ្ធិបញ្ញា (IP) ក្នុងវិស័យ ឧស្សាហកម្មរបស់ប្រទេសទាំងពីរ ។

ជុំវិញការចុះអនុស្សរណៈយោគយល់នេះ គឺជាការបន្តសុពលភាពលើកទី២ លើអនុស្សរណៈយោគយល់ដំបូង ដែលបានចុះ ហត្ថលេខាកាលពីឆ្នាំ ២០១៥ និងបានបន្តសុពលភាពរយៈពេល៥ឆ្នាំម្តង។ អនុស្សរណៈនេះផ្តោតលើការលើកកម្ពស់ទំនាក់ទំនង សេដ្ឋកិច្ច និងគាំទ្រប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា តាមរយៈការកសាងសមត្ថភាព ការការពារកមុ្មសិទ្ធិបញ្ញា និងការអនុលោម តាមក្របខ័ណ្ឌអន្តរជាតិ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការនេះថា តាមរយៈការសហការជាផ្លូវការលើការងារ ដូចជាប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម ការបណ្តុះ បណ្តាល និងការចែករំលែកឧត្តមានុវត្តន៍ ប្រទេសទាំងពីរបានពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញា និងជំរុញការការពារកម្មសិទ្ធិឧស្សាហកម្ម ដែលកិច្ចសហប្រតិបត្តិនេះ មិនត្រឹមតែជួយសម្រួលដល់ការទទួលស្គាល់កម្មសិទ្ធិបញ្ញាទៅវិញទៅមកប៉ុណ្ណោះទេ តែក៏ជាការបញ្ជាក់ពី កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងបរិបទ នៃការវិវត្តជឿនលឿនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm