ប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) បានច្រានចោលភ្លាមៗការរំពឹងទុកកាលពីថ្ងៃអង្គារ បន្ទាប់ពី Google Maps បាននិយាយថា ខ្លួននឹងប្តូរឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» សម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក បន្ទាប់ពីការចេញក្រឹត្យ។

លោកស្រី Sheinbaum បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា សុំកុំវាយតម្លៃច្រើនពេកលើប្រធានបទនេះ។
លោកស្រី Sheinbaum បាននិយាយថា ក្រឹត្យនាពេលថ្មីៗនេះរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដើម្បីផ្លាស់ប្តូរឈ្មោះឈូងសមុទ្រ គឺគ្រាន់តែអនុវត្តចំពោះតែទឹកដីរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ ដូច្នេះឈ្មោះនៅតែដដែលសម្រាប់ប្រទេសម៉ិកស៊ិក និងពិភពលោកទាំងមូល។

លោកស្រីនិយាយថា «ឈូងសមុទ្រម៉ិកស៊ិក នៅតែជាឈូងសមុទ្រម៉ិកស៊ិកដដែល»។ លោក Trump បានបញ្ជាឱ្យទីភ្នាក់ងារសហព័ន្ធ ផ្លាស់ប្តូរឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» ទៅ »ឈូងសមុទ្រអាមេរិក» នៅលើផែនទី និងឯកសាររបស់ពួកគេ ជាផ្នែកមួយនៃសកម្មភាពប្រតិបត្តិជាបន្តបន្ទាប់ នៅថ្ងៃដំបូងរបស់លោក ដែលត្រឡប់ទៅកាន់សេតវិមានវិញ។