លេខាធិការដ្ឋានគណៈកម្មាធិការជាតិនឹងចាប់ទទួលពាក្យស្នើសុំដីពីពលរដ្ឋក្រីក្រពិតប្រាកដពីថ្ងៃទី១ ខែកុម្ភៈដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥

2025/01/29 10:33:15 pm        556

ភ្នំពេញ៖លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ភាព (ផ.ក.អ.) នឹងចាប់ទទួលពាក្យស្នើសុំដីពីពលរដ្ឋក្រីក្រពិតប្រាកដ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែមីនាឆ្នាំ២០២៥ ខណៈពលរដ្ឋដែលក្រីក្រពិតប្រាកដអាចដាក់ពាក្យស្នើសុំទៅរដ្ឋបាល ឃុំ/សង្កាត់របស់ខ្លួនដើម្បីទទួលបានពាក្យស្នើសុំ និងពិនិត្យវាយតម្លៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ផ.ក.អ. នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានគណៈកម្មាការធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយ ចីរភាព បានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងដាក់ឱ្យដំណើរការ «កម្មវិធីផ្តល់ដី ការពារព្រៃរដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃ ការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់ សង់លំនៅឋាននិងក្រីក្រគ្មានដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រតម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។

កម្មវិធីនេះផ្តួចផ្តើមដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលនឹងផ្តល់ដីនៅក្នុងតំបន់មួយចំនួនដល់អ្នកក្រីក្រគ្មានដីពិតប្រាកដ ប្រកបដោយសមធម៌ ដើម្បីរួមគ្នាកសាងសហគមន៍ក្នុងការប្រើប្រាស់អាស្រ័យផល និងការការពារព្រៃ សម្រាប់ការអភិវឌ្ឍដោយចីរភាព។ កម្មវិធីនេះ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាទទួលផល ព្រមទាំងដោះស្រាយការទន្ទ្រានដីរដ្ឋ។ ដំណើរការអនុវត្តកម្មវិធីនេះ មានដំណាក់កាលសំខាន់ចំនួន ៥ ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖

១. ដំណាក់កាលរៀបចំ គ្របដណ្តប់លើយន្តការការកំណត់ទីតាំងដីនៅចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមមួយ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង ហើយបានសិក្សាលក្ខណៈបច្ចេកទេសបម្រើឱ្យកម្មវិធីរួចរាល់ ដោយជំហានទី១ គ្រោងនឹងអនុវត្តចំនួន ៥០០ គ្រួសារ។ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងជាប្រធាន ផ.ក.អ. លេខាធិកាដ្ឋាន ផ.ក.អ. បានរៀបចំកញ្ចប់ផ្សព្វផ្សាយនិងបានបណ្តុះបណ្តាលដល់រដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធចំនួន ២៥ រាជធានី-ខេត្តរួចរាល់ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ មានអ្នកចូលរួម ៣ ២៧២ នាក់ ដោយផ្តល់ព័ត៌មានពីកម្មវិធី ការធ្វើលិខិតស្វ័យប្រកាស ការដាក់និងទទួលពាក្យលក្ខណៈសម្បត្តិ និងកាតព្វកិច្ចអ្នកស្នើសុំដី ក្រុមការងារចំពោះ កិច្ចក្នុងការឆ្លុះបញ្ចាំងអ្នកស្នើសុំដី និងរបៀបរបបការងាររដ្ឋបាលថ្នាក់ក្រោមជាតិ។

២. ដំណាក់កាលបច្ចេកទេស ផ្តោតលើកិច្ចការរៀបចំដីធ្លី និងរើសបុគ្គលមានសិទ្ធិទទួលដី។ ចំពោះការងារដីធ្លី ផ្តោតលើការចុះបញ្ជីដីរដ្ឋ ការរៀបចំផែនការប្រើប្រាស់ដី ការរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបែងចែកដីឡូតិ៍លម្អិត ការឈូសឆាយទីតាំង បោះបង្គោលព្រំទីតាំង នឹងដីឡូតិ៍។ ចំណែកឯការរើសបុគ្គលមានសិទ្ធិទទួលដីដោយផ្សព្វផ្សាយជូនដំណឺងរយៈពេល៣០ថ្ងៃ និងដាក់ពាក្យរយៈពេល២០ថ្ងៃ នៅសាលាឃុំ/សង្កាត់ ដែលសាមីខ្លួនរស់នៅចិន្រ្តៃយ៍ (ចាប់ទទួលពាក្យចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៥)។ សាមីជនត្រូវធ្វើលខិតស្វ័យប្រកាសដាក់ពាក្យ ហើយរដ្ឋបាលឃុំ/សង្កាត់ បញ្ជាក់ទទួលស្គាល់។ រដ្ឋបាល ឃុំ/សង្កាត់ រៀបចំក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំលក្ខណៈវិនិច្ឆ័យ និងមូលដ្ឋានពិន្ទុ ដើម្បីឆ្លុះបញ្ចាំងភាពសមស្របក្នុងការជ្រើសរើសបុគ្គលមានសិទ្ធិទទួលដី។

៣.ដំណាក់កាលពិនិត្យភាពសមស្រប (រយៈពេល៧២ថ្ងៃ)ក្រុមការងារចំពោះកិច្ចឆ្លុះបញ្ចាំងភាពសមស្របផ្នែកលើលក្ខណៈវិនិច្ឆ័យ និងតារាងពិន្ទុដែលបានរួមគ្នារៀបចំរួច រៀបបញ្ជីតាមលំដាប់អាទិភាពនៃកម្រិតក្រីក្រ កំណត់ហេតុ និងរបាយការណ៍ រួចបញ្ជូនឯកសារទាំងនោះតាមរយៈ ក្រុង/ស្រុក/ខណ្ឌ រាជធានី/ខេត្ត មកលេខាធិការដ្ឋាន បូកសរុបរៀបចំកំណត់ហេតុ និងរបាយការណ៍លើបញ្ជីឈ្មោះបុគ្គលមានសិទ្ធិទទួលដី គោររពជូនគណៈកម្មាធិការជាតិពិនិត្យ និងសម្រេច។

៤. ដំណាក់កាលពិនិត្យ សម្រេច និងផ្តល់សុពលភាពលើ (១) បុគ្គលមានសិទ្ធិទទួលដីនិងបុគ្គលអាចមានសិទ្ធិទទួលដីបន្ទាប់ (២) ផែនការប្រើប្រាស់ដី (៣) ផែនការហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង (៤) ផែនការបែងចែកដីឡូតិ៍លម្អិត ដោយគណៈកម្មាធិការជាតិ។

៥. ដំណាក់កាលផ្តល់ដី ការពារព្រៃ និងការអភិវឌ្ឍន៍ ក្រោយមានការសម្រេចរបស់គណៈកម្មាធិការជាតិរួច លេខាធិការដ្ឋាន ជូនដំណឹងដល់បុគ្គលមានសិទ្ធិទទួលដីដើម្បីមកចាប់ឆ្នោតយកដី ហើយចុះកិច្ចសន្យា ព្រមទាំងបញ្ចូលព័ត៌មានទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យឌីជីថល។ រៀបចំពិធីប្រគល់ដីឡូតិ៍ និងផ្តល់បណ្ណសិទ្ធិកាន់កាប់ប្រើប្រាស់ដីនៃកម្មវិធី។ ចំណែកឯការចូលតាំងទីលំនៅ ដោយរៀបចំបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ហើយរៀបចំអភិវឌ្ឍសហគមន៍ឱ្យមាននិរន្តរភាព ដោយ (១) មានយន្តការគ្រប់គ្រង ថែទាំ គាំពារ តម្រង់ទិសជាប្រចាំ (២) លើកកម្ពស់ សុខភាពអនាម័យ ហូបស្អាត ផឹកស្អាត ហាត់ប្រាណ សម្រាក សម្រាន្តទៀងទាត់គ្រប់គ្រាន់ (៣) លើកកម្ពស់ សមត្ថភាពគំនិតដោយបណ្តុះបណ្តាល និងប្រតិបត្តិ ផ្លាស់ប្តូរផ្នត់គំនិតពីអវិជ្ជមានទៅវិជ្ជមាន មិនខ្ជិល មិនខ្ចីខ្លា មិនខ្លះខ្ជាយ សន្សំសំចៃ ឧស្សាហ៍ព្យាយាម ជឿជាក់លើខ្លួនឯង ចេះជួយ ខ្លួនឯង និងជួយ អ្នកដ៏ទៃ មានគំនិត សហគមន៍ មានភាពជាអ្នកដឹកនាំ ជាអ្នកគ្រប់គ្រង ជាធុរជន... (៤) លើកកម្ពស់កម្រិតជីវភាពតាមរយៈការបង្កើន នូវសមត្ថភាពជំនាញតាមស្ថានភាពតម្រូវ លើកកម្ពស់ការបង្កបង្កើនផល ចូលរួមជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុង ភាពជាដៃគូរជាមួយវិស័យឯកជនដោយពឹងកម្លាំងគ្នា ចែករំលែកទីផ្សារ បច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ ដោយ គោរពគ្នាទៅវិញទៅមកនិងទទួលផលប្រយោជន៍ពីការការពារនិងដាំព្រៃឡើងវិញ។

លេខាធិការដ្ឋានសង្ឃឹមយ៉ាងមុតមាំថា សាធារណជននិងអ្នកពាក់ព័ន្ធទាំងអស់នឹងចូលរួមចំណែក គាំទ្រ និងអនុវត្តយ៉ាងសកម្មក្នុងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់ មនសិការស្នេហាជាតិ ក្នុងឧត្តមប្រយោជន៍ បម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm