បន្ទាយមានជ័យ៖ កាលពីនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ក្រុមការងារ ជំនាញថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចុះពិនិត្យមើលពីស្ថានភាពគ្រោះ រាំងស្ងួត លើដំណាំស្រូវរបស់ប្រជាពលរដ្ឋស្ថិត នៅក្នុងមូលដ្ឋានឃុំសឿ ឃុំរហាត់ទឹក និងឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជាលទ្ធផលនៃការចុះពិនិត្យនាពេលនោះដែរឃើញថា ទី១. ឃុំសឿ ដែលមានផ្ទៃដីដំាដុះ ស្រូវពូជអូអឹម-៥៤៥១ ចំនួន ៥ ៨៥០ហិកតា ផ្ទៃដីប្រមូលផលសម្រេចបាន៨០% និងផ្ទៃដីដំណំាស្រូវរង ផលប៉ះពាល់ដោយគ្រោះរាំងស្ងួតមាន ចំនួន២៤៤ ហិកតា ស្មើនឹង១១២គ្រួសារ ដោយសារមិនមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ ក្នុងដំណាក់កាល ស្រូវមូល ដើម ផ្ទៃដីនេះនឹងបណ្តាលឲ្យរងការខូចខាតនៅមួយសប្តាហ៍ខាងមុខទៀត។ទី២. ឃុំរហាត់ទឹក មាន ផ្ទៃដី ដំាដុះ ស្រូវពូជអូអឹម-៥៤៥១ ។
យ៉ាងណាម៉ិញឯកឧត្តម ស្រី វុឌ្ឈី អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធស្រុកមង្គលបូរី ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាការងារនេះធ្វើយ៉ាងណាត្រូវរិះរកនូវគ្រប់មធ្យោបាយ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងអស់នេះ បានឆាប់រហ័សជូនពលរដ្ឋផងដែរ៕





