អ៊ុយក្រែន និយាយថា កងទ័ពបានធ្វើប្រតិបត្តិការប្រយុទ្ធ នៅតំបន់ Kursk របស់រុស្ស៊ី

2025/01/29 04:01:00 pm        148

អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារលើ «ប៉ុស្តិ៍បញ្ជាការ» យោធារុស្ស៊ី នៅក្នុងតំបន់ឃើស ( Kursk) របស់រុស្ស៊ី ក្នុងអំឡុងពេល «ប្រតិបត្តិការប្រយុទ្ធ» ខណៈដែលកំពុងតាមដានលើការអះអាងថា ខ្លួនបានបើកការវាយលុកថ្មី នៅក្នុងតំបន់ព្រំដែន។

កងទ័ពរបស់រុស្ស៊ី បាននិយាយកាលពីចុងសប្តាហ៍មុនថា ទីក្រុងគីវ កំពុងបង្កើន «ការវាយប្រហារបក» ទៅលើទាហានរុស្សឲ៊ី នៅក្នុងតំបន់ ដែលកងកម្លាំងរបស់អ៊ុយក្រែន បានកាន់កាប់លើទឹកដីជាច្រើន ចាប់តាំងពីការលុកលុយដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីខែសីហា ឆ្នាំ ២០២៤។

នៅក្នុងសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស កងទ័ពរបស់ទីក្រុងគីវ បានអះអាងថា ខ្លួនបានបើកការវាយប្រហារដោយមាន«ភាពជាក់លាក់កម្រិតខ្ពស់» នៅជិតភូមិ Belaya ភាគអាគ្នេយ៍នៃទឹកដីដែលគ្រប់គ្រងដោយទីក្រុងគីវ ដោយមិនបាននិយាយថា ខ្លួនបានប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិចឬអត់ទេ។

ច្បាប់ដើមនៃសេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយដោយអគ្គសេនាធិការអ៊ុយក្រែន នៅលើគណនី Telegram របស់ខ្លួន បានលើកឡើងថា អ៊ុយក្រែន បានចាប់ផ្តើម «ប្រតិបត្តិការវាយលុកថ្មី» នៅក្នុងតំបន់ ឃើស។

បន្ទាប់មកការបង្ហោះ ត្រូវបានកែសម្រួល ហើយការនិយាយសំដៅទៅនឹង«ការវាយលុកថ្មី» ត្រូវបានដកចេញវិញ។

សេចក្តីថ្លែងការណ៍ ដែលបានធ្វើបច្ចុប្បន្នភាព បានឲ្យដឹងថា៖«ការវាយប្រហារនេះ គឺជាផ្នែកសំខាន់មួយនៃប្រតិបត្តិការប្រយុទ្ធរបស់អង្គភាពនៃកងកម្លាំងការពារអ៊ុយក្រែនដែលធ្វើប្រតិបត្តិការប្រយុទ្ធ» នៅក្នុងតំបន់ឃើស។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am