កំណាត់ផ្លូវប្រវែង ១ ៧៦០ម៉ែត្រ នៅបរិវេណប្រាសាទសំបូរព្រៃគុក ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវ DBST

2025/01/29 11:08:33 pm        396

កំពង់ធំ៖ កំណាត់ផ្លូវប្រវែង១ ៧៦០ម៉ែត្រ នៅបរិវេណប្រាសាទសំបូរព្រៃគុក ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវ កៅស៊ូ DBST ដើម្បីបង្កើនភាពទាក់ទាញ និងផ្តល់ផលងាយស្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស របស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST នៅតំបន់​រមណីយដ្ឋាន​ប្រាសាទបេតិកភណ្ឌពិភពលោកសំបូរព្រៃគុក។

ក្នុងឱកានោះឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា កំណត់ផ្លូវឆ្លងកាត់​ប្រាសាទ​សំបូរព្រៃគុក ដែលមានប្រវែង១៨០០ម៉ែត្រ បច្ចុប្បន្ន ជាផ្លូវក្រាល​គ្រួសក្រហម និង​មានធូលីដី​ហ៊ុយប៉ះពាល់ដល់ការធ្វើរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ។ ឥឡូវនេះ អាជ្ញាធរ​ជាតិប្រាសាទសំបូរព្រៃគុក ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានឆ្លងកិច្ចប្រជុំពី អាយ ស៊ី ស៊ី (ICC) សម្រេចអនុញ្ញាតឲ្យសាងសង់ឡើងវិញនូវផ្លូវកៅស៊ូ ប្រភេទ DBST មានប្រវែងសរុប ​១៧៦០ម៉ែត្រ ទទឹង៦ម៉ែត្រ ​មានចិញ្ចើមផ្លូវក្រាលលក្បាយក្រួសក្រហម ម្ខាងៗប្រវែង ១ម៉ែត្រ, មានសំណង់លូមូល ចំនួន៤កន្លែង រយៈពេលសាងសង់ចំនួន៦ខែ ដែលស្ថាបនាដោយកងវិស្វកម្ម នៃក្រសួងការពារជាតិ។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ថោង ខុន ​ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស របស់​រាជរដ្ឋាភិបាល​កម្ពុជា បានលើកឡើងថា ការសាងសង់ផ្លូវមួយខ្សែនៅក្នុងបរិវេណ​ប្រាសាទបេតិកភណ្ឌពិភពលោកសំបូរព្រៃគុក គឺត្រូវបានអនុញ្ញាតដោយ​គណៈកម្មាធិការ​សម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះប្រាសាទសំបូរព្រៃគុក ជា​សម្បត្តិរួមរបស់មនុស្ស​ជាតិទូទាំង​ពិភលោក បានដឹង និងទទួលស្គាល់ ​ទាំងសោភណ្ឌភាព វប្បធម៌ និងអរិយធម៌ របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកដល់កូនខ្មែរ ជំនាន់ក្រោយ។ ការធ្វើការសាងសង់នេះ គឺនឹងផ្តល់នូវ​សោភណ្ឌភាព​កាន់តែស្រស់ស្អាតបន្ថែមមួយកម្រឹតទៀត ​ដល់បរិវេណប្រាសាទ ផ្តល់ភាព​ងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងមានភាពទាញ​ភ្ញៀវទេសចរណ៍ឲ្យកាន់តែកើនឡើងច្រើនជាងមុនបន្ថែមទៀត។ ផ្លូវនេះ ក៏ជាការតភ្ជាប់ កាន់​តែងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅភូមិអូរគ្រូកែ ​ទៅកាន់ឃុំសំបូរ ដែលជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រើប្រាស់ជាប្រចាំផងដែរ។

ឯកឧត្តមបន្ថែមថា ​ការក៏កើតនៃសមិទ្ធផល ទាំងអស់នេះ គឺសារប្រទេសកម្ពុជារក្សាបាននូវ​ស្ថេរភាព​នយោបាយ ធ្វើប្រទេសជាតិរក្សាបាននូវសុខសន្តិភាព ​និងការអភិវឌ្ឍគ្រប់វិស័យ ទាំងប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ កិច្ចការបរទេស ធ្វើឲ្យប្រទេសនៅក្នុងតំបន់អាស៊ាន និងប្រទេស​ផ្សេងទៀតនៅ​លើ​ពិភពលោកងាកមកចាប់អារម្មណ៍ វិនិយោគ ​ផ្នែកកសិកម្ម ​ឧស្សាហ៍កម្ម ពាណិជ្ជកម្មផងដែរ៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        148
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm