លោក Rubio ប្រាប់ប្រធានាធិបតីរ៉្វាន់ដាថា សហរដ្ឋអាមេរិកចង់បានបទឈប់បាញ់ នៅកុងហ្គោ

2025/01/29 11:34:29 pm        57

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃអង្គារ (ទី២៨ ខែមករា) បានប្រាប់ប្រធានាធិបតីរ៉្វាន់ដា លោក Paul Kagame ថា ទីក្រុងវ៉ាស៊ីនតោន «មានក្ដីបារម្ភយ៉ាងខ្លាំងក្លា» ចំពោះការកើនឡើងនូវភាពតានតឹងក្នុងជម្លោះ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ជាពិសេសការដួលរលំទីក្រុង Goma ដោយសារក្រុមឧទ្ទាមដែលទទួលបានការគាំទ្រពីប្រទេសរ៉្វាន់ដា។

ការអំពាវនាវ បានកើតមានឡើង ក្នុងពេលដែលសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិចារណាចាត់វិធានការ ដើម្បីបញ្ឈប់ការវាយលុកដោយកងទ័ពរ៉្វាន់ដា និងកងកម្លាំងរបស់ក្រុមឧទ្ទាម M23 នៅភាគខាងកើតកុងហ្គោ ខណៈដែលជម្លោះនៅទីនោះ កាន់តែមានសភាពតានតឹងខ្លាំងឡើងៗ។

ក្រុមឧទ្ទាម M23 ដែលគាំទ្រដោយរ្វ៉ាន់ដា បានចូលដល់ទីក្រុង Goma ដែលជាទីក្រុងធំបំផុតនៅភាគខាងកើតកុងហ្គោ កាលពីថ្ងៃចន្ទ (ទី២៧ ខែមករា) ជាការកើនឡើងនូវភាពតានតឹងដ៏អាក្រក់បំផុត ក្នុងជម្លោះដ៏រ៉ាំរ៉ៃរយៈពេលជាង ១ទសវត្សរ៍។

ក្រសួងការបរទេស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «លោករដ្ឋមន្ត្រីបានជំរុញឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅក្នុងតំបន់ និងជំរុញឲ្យគ្រប់ភាគីទាំងអស់គោរពបូរណភាពទឹកដី»។ ក្រសួងការបរទេសបានបន្ថែមថា៖ «រដ្ខមន្ត្រីលោក Rubio បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានក្ដីបារម្ភយ៉ាងខ្លាំងក្លា ចំពោះការកើនឡើងនូវភាពតានតឹង ក្នុងជម្លោះដែលកំពុងបន្តមាននៅភាគខាងកើត DRC ជាពិសេសការដួលរលំទីក្រុង Goma ដោយសារក្រុមប្រដាប់អាវុធ M23 ដែលគាំទ្រដោយរ្វ៉ាន់ដា»។

កុងហ្គោបានចោទប្រកាន់រ៉្វាន់ដាថា បានបញ្ជូនកងទ័ពរបស់ខ្លួនឆ្លងកាត់ព្រំដែន ខណៈដែលរ៉្វាន់ដា បានលើកឡើងថា ការប្រយុទ្ធ នៅជិតព្រំដែន បានគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន តែមិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់ថា តើកងទ័ពរបស់ខ្លួន ស្ថិតនៅក្នុងប្រទេសកុងហ្គោដែរ ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm