នាយកមន្ត្រីស្លូវ៉ាគី នឹងពិភាក្សាបញ្ហាបញ្ជូនឧស្ម័នឆ្លងកាត់ ជាមួយគណៈកម្មការអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍

2025/01/29 11:46:52 pm        76

ការិយាល័យរបស់លោក Robert Fico កាលពីថ្ងៃអង្គារ (ទី២៨ ខែមករា) បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីស្លូវ៉ាគី ដែលបានប្រឹងប្រែងធ្វើយ៉ាងណាឲ្យដំណើរការឡើងវិញនូវការបញ្ជូនឧស្ម័នរបស់រុស្ស៊ីឆ្លងកាត់អ៊ុយក្រែន នឹងពិភាក្សាអំពីបញ្ហានេះ ជាមួយមន្ត្រីគណៈកម្មការអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមករា)។

វិមានក្រឹមឡាំង បានប្រាប់ថា ខ្លួនបានគាំទ្រដល់ការចាប់ផ្ដើមឡើងវិញនូវការបញ្ជូនឧស្ម័នឆ្លងកាត់នេះ តែអ៊ុយក្រែនបានបដិសេធមិនបន្តកិច្ចព្រមព្រៀង ដោយផ្ដល់ហេតុផលថា លំហូរនេះជួយផ្តល់មូលនិធិដល់សង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងទីក្រុងគីវ។ ការបញ្ជូនឧស្ម័នឆ្លងកាត់អ៊ុយក្រែន គឺជាផ្លូវដែលត្រូវបានសាងសង់ឡើង ដើម្បីបញ្ជូនការផ្គត់ផ្គង់ទៅកាន់ប្រទេសស្លូវ៉ាគី អូទ្រីស និងអតីតប្រទេសសហភាពសូវៀត គឺម៉ុលដាវី។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបន្ទោសលោក Fico ថា ព្យាយាមទទួលបានការផ្គត់ផ្គង់ថ្មីពីទីក្រុងមូស្គូជំនួសឲ្យការផ្ទត់ផ្គង់ពីប្រទេសលោកខាងលិច។ លោក Fico បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅវិមានក្រឹមឡាំង កាលពីខែមុន ដើម្បីពិភាក្សាអំពីលំហូរឧស្ម័នទៅកាន់ប្រទេសរបស់លោក។

ស្លូវ៉ាគីបានស្វាគមន៍សេចក្តីថ្លែងការណ៍របស់គណៈកម្មការអឺរ៉ុប ស្តីពីការបន្តកិច្ចពិភាក្សាជាមួយអ៊ុយក្រែន ជុំវិញលទ្ធភាពបញ្ចូនឧស្ម័នឆ្លងកាត់ថ្មី ដោយបន្ថែមថា ឥឡូវនេះខ្លួនបានឃើញជម្រើសនៃការជញ្ជូនឧស្ម័នពីប្រទេសអាសែប៊ៃហ្សង់ ខណៈវិលទៅកាន់កិច្ចពិភាក្សាវិញ។ ទាំងស្លូវ៉ាគី និងហុងគ្រី បាន និងកំពុងដាក់សម្ពាធសហភាពអឺរ៉ុប (EU) ឲ្យចាត់វិធានការ ដើម្បីធ្វើឲ្យមានលំហូរឧស្ម័នឡើងវិញទៅកាន់ប្រទេសទាំង២ តាមរយៈបំពង់បង្ហូរដ៏សំខាន់មួយ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm