ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍របស់អាមេរិក នឹងឃុំខ្លួនជនអន្តោប្រវេសន៍ នៅមូលដ្ឋានយោធារដ្ឋ Colorado

2025/01/29 11:49:53 pm        68

យោធាសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី២៨ ខែមករា) បានឲ្យដឹងថា ខ្លួននឹងអនុញ្ញាតឲ្យកងកម្លាំងអន្តោប្រវេសន៍ និងគយ (ICE) ឃុំខ្លួនជនអន្តោប្រវេនស៍ នៅឯមូលដ្ឋានទ័ព Buckley Space Force Base ក្នុងរដ្ឋ Colorado ដោយពង្រីកបន្ថែមនូវតួនាទីរបស់មន្ទីរបញ្ចកោណ ក្នុងវិធានការបង្ក្រាបអន្តោប្រវេសន៍របស់ប្រធានាធិបតី លោក Donald Trump។

ការសម្រេចនេះ កើតមានឡើងបន្ថែមពីលើយន្តហោះយោធាអាមេរិកដែលដឹកជនអន្តោប្រវេសន៍និរទេសចេញពីប្រទេស និងការដាក់ពង្រាយទាហានជាង ១.៦០០នាក់ទៅកាន់ព្រំដែនសហរដ្ឋអាមេរិកជាមួយម៉ិកស៊ិក បន្ទាប់ពីមានការប្រកាសអាសន្នរបស់លោក Trump ស្តីអំពីអន្តោប្រវេសន៍ កាលពីសប្តាហ៍មុន។

ទីបញ្ជាការភាគខាងជើងរបស់យោធាអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានចាប់ផ្តើមផ្តល់ទីតាំង នៅឯមូលដ្ឋាន Buckley ដល់កងកម្លាំងអន្តោប្រវេសន៍ និងគយ (ICE) កាលពីថ្ងៃទី២៨ ខែមករា «ដើម្បីអនុញ្ញាតឲ្យទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក ដំណើរការ និងដោះស្រាយជាមួយឧក្រិដ្ឋជនជនបរទេស នៅក្នុងសហរដ្ឋអាមេរិក»។

បញ្ជាការភាគខាងជើង បានបន្ថែមថា៖ «តម្រូវការរបស់កងកម្លាំងអន្តោប្រវេសន៍ និងគយ (ICE) សម្រាប់ទីតាំងនោះ រួមមានមជ្ឈមណ្ឌលប្រតិបត្តិការបណ្តោះអាសន្ន តំបន់រៀបចំ និងទីតាំងឃុំខ្លួនបណ្តោះអាសន្ន ដើម្បីទទួល ឃុំខ្លួន និងដំណើរការ ចំពោះជនបរទេសខុសច្បាប់»។

យ៉ាងណាក្ដី ទីបញ្ជាការភាគខាងជើង មិនបានបញ្ជាក់ថា តើចំនួនជនអន្តោប្រវេនស៍ប៉ុន្មាននាក់ អាចនឹងត្រូវឃុំខ្លួន នៅមូលដ្ឋាន Buckley នេះ ឬថា តើអាចនឹងមានមូលដ្ឋានទ័ពអាមេរិកបន្ថែមទៀតបើកដំណើរការ សម្រាប់ការឃុំខ្លួនជនអន្តោប្រវេសន៍ ក្នុងពេលឆាប់ៗនេះដែរ ឬទេ។ ទីភ្នាក់ងារអន្តោប្រវេសន៍ និងគយ (ICE) មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm