ក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ៉្វាន់ដា ហាក់ដូចជាបានពង្រឹងការគ្រប់គ្រងរបស់ពួកគេលើទីក្រុង Goma ដោយទីក្រុងដ៏ធំបំផុតរបស់ប្រទេសកុងហ្គោភាគខាងកើតភាគច្រើនមានភាពណស្ងប់ស្ងាត់ នៅថ្ងៃពុធនេះ ក្រៅពីការបាញ់កាំភ្លើងជាបន្តបន្ទាប់ នៅក្នុងស្រុកឆ្ងាយមួយចំនួន។
ក្រុមយុទ្ធជនឧទ្ទាម ដែលគាំទ្រដោយកងទ័ពរ៉្វាន់ដា បានដើរដង្ហែចូលទៅក្នុងទីក្រុងក្បែរមាត់បឹង ដែលមានប្រជាជនជិត ២លាននាក់ កាលពីថ្ងៃចន្ទ ជាការកើនឡើងដ៏អាក្រក់បំផុតនៃជម្លោះដ៏រ៉ាំរ៉ៃ ក្នុងរយៈពេលជាងមួយទសវត្សរ៍ ដោយបន្សល់ទុកសាកសពដេកនៅតាមដងផ្លូវ និងមន្ទីរពេទ្យជាច្រើន មានអ្នកជំងឺយ៉ាងច្រើនកកកុញ។
ពួកគេបានរឹបអូសយកអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងនេះ កាលពីថ្ងៃអង្គារ ដែលអាចកាត់ផ្តាច់ផ្លូវសំខាន់សម្រាប់ជំនួយដល់មនុស្សរាប់សែននាក់ ដែលបានផ្លាស់ទីលំនៅ។
“មានការបាញ់ប្រហារជាបន្តបន្ទាប់ដែលឮនៅទីនេះ ក្នុងសង្កាត់នេះ។ អ្នកស្រុកម្នាក់នៃសង្កាត់ Majengo ភាគខាងជើង បាននិយាយដោយសំដៅទៅលើកងជីវពល ដែលចងសម្ព័ន្ធភាពជាមួយរដ្ឋាភិបាល ក្នុងឆ្នាំ ២០២២ ដើម្បីទប់ទល់នឹងការរុលចូលទៅមុខរបស់ក្រុមឧទ្ទាមM23 នៅតំបន់ព្រំដែន។
ការវាយលុកលើទីក្រុង Goma បាននាំឲ្យមានការថ្កោលទោសពីអន្តរជាតិ ចំពោះប្រទេសរ្វ៉ាន់ដា និងអំពាវនាវឲ្យមានបទឈប់បាញ់។ សហរដ្ឋអាមេរិក បានជំរុ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ដើម្បីពិចារណាវិធានការមិនជាក់លាក់ដើម្បីបញ្ឈប់ការវាយលុកនេះ។