ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការអភិវឌ្ឍយានអាកាសគ្មានមនុស្សបើក (UAVs)ថា ប្រទេសរុស្ស៊ី មិនគួរគ្រាន់តែមានលទ្ធភាពគ្រប់គ្រាន់នោះទេ ប៉ុន្តែគួរតែចូលរួមជាមួយក្រុមអ្នកនាំមុខក្នុងពិភពលោកលើការផលិតយានដ្រូន នៅឆ្នាំ ២០៣០។
លោក ពូទីន បាននិយាយថា៖«យើងមិនគួរគ្រាន់តែមានភាពគ្រប់គ្រាន់ដោយខ្លួនឯង នៅក្នុងវិស័យ ដែលអាចទទួលបានជោគជ័យនេះ និងផ្តល់ឧស្សាហកម្មជាតិ និងសេដ្ឋកិច្ចទាំងមូលជាមួយនឹងប្រភេទ ផ្សេងៗនៃយានដ្រូន សមាសធាតុ និងគ្រឿងខ្ចៅ ដែលផលិតនៅក្នុងប្រទេសរបស់យើងនោះទេ។ អ្វីទាំងអស់ ដែលគួរធ្វើ ប៉ុន្តែគោលដៅរបស់យើងគឺ កាន់តែទូលំទូលាយ៖ រុស្ស៊ីគួរតែចូលរួមជាមួយក្រុមអ្នកនាំមុខផ្នែកបច្ចេកវិទ្យាពិភពលោក នៅក្នុងវិស័យនៃប្រព័ន្ធអាកាសចរណ៍គ្មានមនុស្សបើក នៅឆ្នាំ ២០៣០»។
លោកប្រធានាធិបតី បានណែនាំរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំ ឲ្យអនុម័តរាល់ឯកសារទាំងអស់ ត្រឹមថ្ងៃទី ០១ ខែមិថុនា សម្រាប់ការដាក់ឲ្យប្រើប្រាស់នូវថ្នាក់ថ្មីនៃដែនអាកាសរុស្ស៊ីសម្រាប់ការប្រើប្រាស់យានដ្រូន ដ៏ទំនើប។
ប្រមុខរដ្ឋរូបនេះ បានបន្ថែមថា រូបថតនិងវីដេអូផ្សេងៗ ដែលទទួលបានពីយានដ្រូន គួរតែត្រូវបានដាក់លក់នៅលើទីផ្សារភ្លាមៗ។