អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បាននិយាយកាលពីថ្ងៃអង្គារថា ជនជាតិប៉ាឡេ ស្ទីនជាង ៣៧៦.០០០នាក់ ដែលភៀសខ្លួនដោយសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានត្រឡប់ទៅតំបន់ហ្កាហ្សាភាគខាងជើងវិញហើយ។
អង្គការ OCHA បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពផ្នែកមនុស្សធម៌ថា៖«មនុស្សជាង ៣៧៦.000 នាក់ ត្រូវបានគេប៉ាន់ស្មានថា បានត្រឡប់ទៅកន្លែងដើមរបស់ពួកគេវិញ នៅភាគខាងជើងហ្កាហ្សា បន្ទាប់ពីការដកកងកម្លាំងអ៊ីស្រាអែលចេញពីផ្លូវធំពីរ តាមបណ្តោយច្រករបៀង Netzarim ដែលឆ្ពោះទៅភាគខាងជើង។