ជប៉ុនឃើញមានចំនួនអ្នកធ្វើអត្តឃាតខ្ពស់បំផុត ក្នុងចំណោមសិស្សានុសិស្ស នៅឆ្នាំ២០២៤

2025/01/30 01:12:00 am        56

ទិន្នន័យរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ (ទី២៩ ខែមករា) នេះ បានបង្ហាញថា ប្រទេសជប៉ុន បានឃើញមានចំនួនខ្ពស់បំផុតនៃការធ្វើអត្តឃាត ក្នុងចំណោមសិស្សានុសិស្ស ក្នុងឆ្នាំ២០២៤។

ក្រសួងបានឲ្យដឹងថា ទិន្នន័យចុងក្រោយបំផុត ក្នុងចំណោមសិស្សនៅបឋមសិក្សា រហូតដល់វិទ្យាល័យ បានកើនឡើងដល់ចំនួន ៥២៧ករណី ដោយឡើងពី ៥១៣ករណី ក្នុងឆ្នាំ២០២៣។ ចំនួនសរុបនៃមនុស្សគ្រប់វ័យដែលស្លាប់ដោយការធ្វើអត្តឃាត បានធ្លាក់ចុះ ៧,២ភាគរយ ពោលគឺមកត្រឹម ២០.២៦៨នាក់ ដែលទាបជាងយ៉ាងច្រើនពីកម្រិតខ្ពស់បំផុតនៃចំនួន ៣៤.៤២៧ករណី ក្នុងឆ្នាំ២០០៣។

ទិន្នន័យចុងក្រោយ បានបង្ហាញថា ចំនួនក្នុងចំណោមមនុស្សដែលមានអាយុក្រោម ២០ឆ្នាំ ដែលរួមមានទាំងអ្នកនៅសាលារៀនផងដែរ បានធ្លាក់ចុះដល់ចំនួន ៨០០នាក់ ក្នុងឆ្នាំ២០២៤ ដោយធ្លាក់ពី ៨១០នាក់ ក្នុងឆ្នាំ២០២៣។

នាយករងខុទ្ទកាល័យគណៈរដ្ឋមន្ត្រី លោក Keiichiro Tachibana បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងគិតគូរដល់រឿងនេះខ្លាំងណាស់»។ លោកបានបន្ថែមថា៖ «យើងនឹងបន្តប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីចាត់វិធានការការពារអាយុជីវិតកុមារ និងដើម្បីបង្កើតបានសង្គមមួយដែលគ្មាននរណាម្នាក់ត្រូវរងសម្ពាធ រហូតដល់ផ្ដាច់ជីវិតខ្លួនឯង»។

គួរបញ្ជាក់ថា ប្រទេសជប៉ុនជារៀងរាល់ឆ្នាំ ឃើញមានចំនួននៃការធ្វើអត្តឃាតរបស់ក្មេងជំទង់កើនឡើង នៅចុងបញ្ចប់នៃរាល់ការសម្រាករដូវក្តៅ នាចុងខែសីហា ដល់ដើមខែកញ្ញា ដែលជំរុញឲ្យរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយបង្កើនការអំពាវនាវជាសាធារណៈ សម្រាប់ក្មេងជំទង់ដែលជួបការលំបាក ក្នុងការស្វែងរកជំនួយ។ 

មូលហេតុពិតប្រាកដនៃការធ្វើអត្តឃាតរបស់សិស្សានុសិស្សភាគច្រើន មិនទាន់ដឹងនៅឡើយទេ។ ការវិភាគកន្លងមក បានបង្ហាញពីក្មេងជំទង់ដែលប្រឈមមុខនឹងសម្ពាធជាច្រើន ក្នុងនោះរួមមានទាំងការទាក់ទងនឹងការសិក្សា ការគំរាមកំហែង ទំនាក់ទំនង ការជ្រើសរើសអាជីព និងបញ្ហាសុខភាព៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm