ក្រុមហ៊ុន Boeing កាលពីថ្ងៃអង្គារ (ទី២៨ ខែមករា) បានរាយការណ៍ពីប្រាក់ចំណូលចំនួន ១៥,២ពាន់លានដុល្លារ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ ដែលជាការធ្លាក់ចុះ ៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។
ប្រាក់ចំណូលពេញមួយឆ្នាំ២០២៤ របស់ក្រុមហ៊ុន គឺចំនួន ៦៦,៥ពាន់លានដុល្លារ ដោយធ្លាក់ចុះ ១៤ភាគបើធៀបនឹងឆ្នាំមុន ហើយបើយោងតាមគោលការណ៍គណនេយ្យដែលទទួលយកជាទូទៅ (GAAP) បានឲ្យដឹងថា កំហាត ក្នុង ១ហ៊ុន គឺ ៥,៥ដុល្លារ គិតជាត្រីមាស និង ១៨,៤ដុល្លារ ពេញមួយឆ្នាំ។
ក្រុមហ៊ុន Boeing បានកត់ត្រាកំហាតដុល ឬការខាតបង់សុទ្ធចំនួន ៣,៩ពាន់លានដុល្លារ គិតជាត្រីមាស និងប្រហែល ១១,៨ពាន់លានដុល្លារ សម្រាប់រយៈពេលពេញមួយឆ្នាំ។ ក្រុមហ៊ុនបានមានលំហូរសាច់ប្រាក់អវិជ្ជមានចំនួន ៣,៥ពាន់លានដុល្លារ នៅក្នុងត្រីមាសទី៤ និងចំនួន ១២,១ពាន់លានដុល្លារ សម្រាប់ពេញមួយឆ្នាំ២០២៤។
បំណុលរបស់ក្រុមហ៊ុន គឺមានចំនួន ៥៣,៩ពាន់លានដុល្លារ ដោយធ្លាក់ចុះពី ៥៧,៧ពាន់លានដុល្លារ នៅដើមត្រីមាស ដែលការថយចុះនេះ គឺដោយការសងត្រលប់លឿននៃសញ្ញាបណ្ណ ៣,៥ពាន់លានដុល្លារ ដែលដើមឡើយត្រូវដល់កាលកំណត់ក្នុងឆ្នាំ២០២៥ នេះ៕