រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី៖ សមភាគីអាមេរិក លោក Hegseth បានប្តេជ្ញាចិត្ត ចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិក

2025/01/29 07:22:59 pm        107


រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បាននិយាយថា លោកបានលើកឡើងអំពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំរបស់អាមេរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អំឡុងការជជែកគ្នាតាមទូរសព្ទ «ដ៏កក់ក្តៅ» ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកថ្មី លោក Pete Hegseth។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តសន្តិសុខធំជាងគេរបស់ទីក្រុងកង់បេរ៉ា ហើយរដ្ឋាភិបាលកណ្តាលនិយម និងឆ្វេងនិយមរបស់លោក Anthony Albanese កំពុងប្រឹងប្រែងបន្តទំនាក់ទំនងការពារជាតិយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលរបស់លោក Donald Trump ចំពេលមានការព្រួយបារម្ភ អំពីការបង្កើនឥទ្ធិពលយោធារបស់ប្រទេសចិន។

លោក Hegseth ត្រូវបានបញ្ជាក់ពីការទទួលបានតួនាទីនេះ នៅក្នុងសំឡេងគាំទ្រដ៏ស្ដួចស្ដើង កាលថ្ងៃទី២៤ ខែមករា ដែលជាជ័យជម្នះដ៏សំខាន់ សម្រាប់ប្រធានាធិបតី លោក Trump។

បន្ទាប់ពីបានសន្ទនាតាមទូរសព្ទជាលើកដំបូងជាមួយលោក Hegseth លោក Marles បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងបាននិយាយអំពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំរបស់អាមេរិក នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ វាគឺជាការជជែកតាមទូរសព្ទដ៏ល្អ ហើយមានភាពកក់ក្តៅ និងការប្តេជ្ញាចិត្ត ដើម្បីបានឃើញភាពជាអ្នកដឹកនាំរបស់អាមេរិក នៅក្នុងតំបន់របស់យើង»។

លោក Marles បានបន្ថែមថា៖ «ភាពជាអ្នកដឹកនាំរបស់អាមេរិក បានគាំទ្រដល់សណ្តាប់ធ្នាប់ដែលមានមូលដ្ឋានលើច្បាប់សកល ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២។ សម្រាប់ខ្ញុំ វាច្បាស់ណាស់ថា យើងនឹងឃើញការបន្តនូវតួនាទីនោះ នៅក្រោមរដ្ឋបាលលោក Trump»។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា លោក និងសមភាគីរបស់លោក ក៏បានពិភាក្សាអំពីតម្រូវការ សម្រាប់វឌ្ឍនភាព ពាក់ព័ន្ធនឹងសម្ព័ន្ធ Aukus ផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី យល់ព្រមបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីអំពើហិង្សានៅទីក្រុងអាឡេប៉ូ
2025/12/23 02:52:55 pm        2
សូម៉ាលីពង្រឹងសន្តិសុខ នៅមុនការបោះឆ្នោតក្នុងស្រុកលើកដំបូង ក្នុងរយៈពេលជិត ៦០ឆ្នាំ
2025/12/23 02:48:53 pm        2
អ៊ីតាលីចង់រក្សាវត្តមានយោធានៅក្នុងប្រទេសលីបង់ បន្ទាប់ពីកងកម្លាំងរក្សាសន្តិភាពចាកចេញ
2025/12/23 02:42:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី យល់ព្រមបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីអំពើហិង្សានៅទីក្រុងអាឡេប៉ូ

2025/12/23 02:52:55 pm
​ក្រសួងឧស្សាហកម្មបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ លើនីតិវិធីចុះបញ្ជីតាមប្រព័ន្ធអនឡាញ (E-filing)
2025/12/23 02:49:44 pm
​សូម៉ាលីពង្រឹងសន្តិសុខ នៅមុនការបោះឆ្នោតក្នុងស្រុកលើកដំបូង ក្នុងរយៈពេលជិត ៦០ឆ្នាំ
2025/12/23 02:48:53 pm
​ស្តង់ដារ ISO 9001:2015 ជាចលករប្រកួតប្រជែងគន្លឹះ បង្កើតកាលានុវត្តភាពសម្រាប់ឧស្សាហកម្ម
2025/12/23 02:47:41 pm
​អ៊ីតាលីចង់រក្សាវត្តមានយោធានៅក្នុងប្រទេសលីបង់ បន្ទាប់ពីកងកម្លាំងរក្សាសន្តិភាពចាកចេញ
2025/12/23 02:42:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/23 01:59:30 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/23 07:02:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/23 06:10:22 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/20 09:23:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am