សហព័ន្ធ​អន្តរជាតិ​គាំទ្រ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2021/11/11 06:21:19 pm        74

​កាយសម្ព័ន្ធ​៖ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​អន្ដរជាតិ ក៏ដូចជា​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​អាស៊ីបាន​គាំទ្រ​ពេញទំហឹង ចំពោះ​ការប្ដេជ្ញាចិត្ត និងការខិតខំ​ប្រឹងប្រែង​រប​ស់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា ព្រមទាំង​បើកភ្លើង​ខៀវ​ជួយ​ផ្នែក​បច្ចេកទេស​ដល់​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ទៀតផង។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា។​

​ការលើកឡើង​នេះបន្ទាប់ពី​មាន​ជំនួប​ក្រៅផ្លូវការរវាង​លោក ណ​យ ផា​ណា ជាមួយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​អន្ដរជាតិ និង​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​អាស៊ី អំឡុងពេល​លោក​បាន​ចូលរួម​មហាសន្និបាត​លើក​ទី​៨៣ របស់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​អន្ដរជាតិនៅ​ទីក្រុង Antalya ប្រទេស​ទួរ​គីកាលពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែវិច្ឆិកា​កន្លងទៅ។​ ​លោក ណ​យ ផា​ណា បាន​បញ្ជាក់ថា ក្នុងជំនួប​ក្រៅផ្លូវការ​នោះទាំង​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​អន្ដរជាតិ ក៏ដូចជា​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​អាស៊ីសុទ្ធតែ​រីករាយ​ ចំពោះ​ការខិតខំ​អភិវឌ្ឍ​វិស័យ​កីឡា​កាយសម្ព័ន្ធ​នៅ​កម្ពុជា ពិសេស​ការត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ដ្រ​ នូវ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣។ ដូច្នេះ​ក្នុងនាម​អាណព្យាបាល សហព័ន្ធ​អន្ដរជាតិក៏ដូចជា​សហព័ន្ធ​អាស៊ីបាន​បើកភ្លើង​ខៀវ​រីករាយ ​ជួយ​ដល់​កម្ពុជា​លើ​ផ្នែក​បច្ចេកទេស​ណាមួយដែល​កម្ពុជា​ត្រូវការដើម្បី​ជំរុញ និង​ធានាបាន​នូវ​ការប្រកួត​ប្រកបដោយ​ភាពជោគជ័យ។​

​គួរ​បញ្ជាក់ថា មហាសន្និបាត​លើក​ទី​៨៣ របស់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​អន្ដរជាតិ គឺមាន​តំណាង​សហព័ន្ធ​ជាង ៣០០​នាក់​មកពី ១២៨ប្រទេស​ចូលរួមដើម្បី​អនុម័ត​លើ​ការផ្លាស់ប្ដូរ​ពាក្យពេចន៍ ក៏ដូចជា​ប្រយោគ​មួយចំនួននៃ​លក្ខន្តិកៈ​ការប្រកួត ពិសេស​គឺ​ការបោះឆ្នោតជ្រើសរើស​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​អន្ដរជាតិ​អាណត្តិ​ថ្មី ខណៈ​បុរស​ជនជាតិ​ជប៉ុន​លោក Morinari Watanabe បានឈ្នះ​ឆ្នោត​ធ្វើជា​ប្រធាន​បន្ដទៀតនៅក្នុង​អាណត្តិ​ទី​៨៣ ឆ្នាំ​២០២២-២០២៤៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm