UNRWA នៅលីបង់៖ មិនរងប៉ះពាល់ដោយសារការផ្អាកជំនួយរបស់អាមេរិក ឬច្បាប់អ៊ីស្រាអែលថ្មី

2025/01/30 02:59:41 am        135


នាយកទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នៅប្រទេសលីបង់ នៅថ្ងៃពុធ (ទី២៩ ខែមករា) នេះ បានឲ្យដឹងថា ទីភ្នាក់ងារនេះមិនរងប៉ះពាល់នោះឡើយ សម្រាប់ការបញ្ឈប់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ចំពោះការផ្តល់មូលនិធិជំនួយបរទេស ឬការហាមឃាត់របស់អ៊ីស្រាអែលលើប្រតិបត្តិការរបស់ខ្លួន។

នៅឯការិយាល័យមូលដ្ឋានរបស់ UNRWA ក្នុងប្រទេសលីបង់ លោកស្រី Dorothee Klaus បានប្រាប់អ្នកសារព័ត៌មានថា៖ «បច្ចុប្បន្ន UNRWA មិនទទួលបានមូលនិធិណាមួយពីសហរដ្ឋអាមេរិកទេ ដូច្នេះមិនមានផលប៉ះពាល់ដោយផ្ទាល់ពីការសម្រេចថ្មីៗ ទាក់ទងនឹងប្រព័ន្ធ UN សម្រាប់ UNRWA»។

គួរបញ្ជាក់ថា ការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិកដល់ UNRWA ត្រូវបានផ្អាកកាលពីឆ្នាំមុន រហូតដល់ខែមីនា ឆ្នាំ២០២៥ ក្រោមកិច្ចព្រមព្រៀងដែលសម្រេចឡើងដោយសមាជិកសភាអាមេរិក ហើយបន្ទាប់ពីអ៊ីស្រាអែល បានចោទប្រកាន់មនុស្ស ១២រូបនៃបុគ្គលិក ១៣.០០០នាក់របស់ទីភ្នាក់ងារ នៅតំបន់ហ្កាហ្សាថា បានចូលរួមក្នុងការវាយប្រហារបង្ហូរឈាម កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាស ដែលបង្កឲ្យមានសង្រ្គាម នៅហ្កាហ្សា។

អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ខ្លួនបានបណ្តេញបុគ្គលិក UNRWA ចំនួន ៩នាក់ ដែលប្រហែលជាជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ ហើយបានប្រាប់ទៀតថា ខ្លួននឹងស៊ើបអង្កេតរាល់ការចោទប្រកាន់ដែលបានធ្វើឡើង។

ជាមួយគ្នានេះ លោកស្រី Klaus បាននិយាយថា UNRWA នៅលីបង់ ក៏បានដាក់បុគ្គលិក ៤រូបឲ្យឈប់សម្រាករដ្ឋបាលផងដែរ ខណៈដែលខ្លួនស៊ើបអង្កេតលើការចោទប្រកាន់ ដែលថា ពួកគេបានបំពានគោលការណ៍អព្យាក្រឹតរបស់ UN៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm