ក្រសួងពាណិជ្ជកម្ម​ ធ្វើកំណែទម្រង់ការងារ​ដើម្បីរួមចំណែក​អភិវឌ្ឍន៍​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល

2021/11/11 06:25:51 pm        464

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ដើម្បីចូលរួមអភិវឌ្ឍន៍គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ ក្រសួងនឹងចាត់តាំងឱ្យមានជនបង្គោលលើវិស័យជំរុញបច្ចេកវិទ្យា ព្រមទាំងកំពុងរៀបចំមជ្ឈមណ្ឌលផ្ទុកទិន្នន័យថ្មី និងធ្វើកំណែទម្រង់នាយកដ្ឋានទទួលបន្ទុក ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់នៃការផ្លាស់ប្តូរឌីជីថលទាក់ទងនឹងពាណិជ្ជកម្ម។

នៅក្នុងកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល២០២១-២០៣៥ ក្រោម​វត្តមាន​របស់​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​កាលពីព្រឹកថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២១នេះ ​តាមប្រព័ន្ធវីដេអូ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ​សេចក្ដីព្រាងគោល​នយោបាយខាងលើ មាន​លក្ខណៈគ្រប់ជ្រុងជ្រោយ ​និងបានគ្រប់ដណ្តប់លើចំណុចសំខាន់ៗ ដែលមាននៅក្នុងឯកសារ​ក្របខ័ណ្ឌ​ផែនការ ​ផែនទីចង្អុលផ្លូវ និងកិច្ចព្រមព្រៀង​របស់​អាស៊ានទាក់ទងនឹងការផ្លាស់ប្តូរឌីជីថល​នៅក្នុងក្របខ័ណ្ឌអាស៊ាន ​និងពិភពលោករួចហើយ។

ឯកឧត្តម បានបន្តថា ជាក់ស្ដែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ ដែលបាន​ប្រារព្ធ​កាលចុងខែតុលា កន្លងទៅនេះ ថ្នាក់ដឹកនាំ​កំពូល​របស់​អាស៊ានក៏បានផ្តល់គោលការណ៍​ឱ្យរៀប​ចំ​កិច្ច​ព្រមព្រៀងក្របខណ្ឌរបស់អាស៊ាន ស្តីពីសេដ្ឋកិច្ចឌីជីថលសម្រាប់ឆ្នាំ២០២៥ និង​បាន​ជំរុញឱ្យរដ្ឋ​សមាជិក​ទាំងអស់​ខិតខំរៀបចំ ​និងអនុវត្តកិច្ចព្រមព្រៀង ​និង​ផែនទីចង្អុលផ្លូវនានារបស់អាស៊ាន។

ទាក់ទង​នឹងសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥នេះដែរ ឯកឧត្តម​រដ្ឋមន្រ្តី ​បានសង្កត់ធ្ងន់​លើការ​កសាង​ច្បាប់​ជាអាទិភាព​ក្នុងក្របខណ្ឌគតិយុត្ត រួមមាន៖ ច្បាប់ស្តីពី​បច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មានវិទ្យា, ច្បាប់ស្តីពីសន្តិសុខ ​និងឧក្រឹដ្ឋកម្មព័ត៌មាន, ច្បាប់ស្តីពី​ការ​គ្រប់គ្រង​ប្រព័ន្ធកំព្យូទ័រ ​និងច្បាប់ស្តីពីការគ្រប់គ្រងទិន្នន័យ ដែលច្បាប់ទាំងអស់នេះ កំពុងតែ​ត្រូវការ​ជា​ចាំចាច់​សម្រាប់ប្រតិបត្តិការក្នុងសង្គម ​និងសេដ្ឋកិច្ចឌីជីថលផង និងសម្រាប់ជាមូលដ្ឋាន​ក្នុង​ការ​ចចារ​ការពារផលប្រយោជន៍របស់កម្ពុជាក្នុងកម្រិតតំបន់ ​និងពិភពលោកផង៕

អត្ថបទ ៖ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm