ចាប់ពីម៉ោង ៦ ល្ងាច ថ្ងៃទី២៩ ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤៧.៧៧ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន។
បើតាមសេចក្ដីជូនដំណឹងដដែលថា គុណភាពខ្យល់ល្អណាស់ (ពណ៌ខៀវ) មានខេត្តកំពង់ឆ្នាំង, ខេត្តកំពត, ខេត្តក្រចេះ, ខេត្តមណ្ឌលគីរី, ខេត្តរតនគិរី, ខេត្តឧត្តរមានជ័យ, និងខេត្តត្បូងឃ្មុំ
គុណភាពខ្យល់ល្អ (ពណ៌បៃតង )មានខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តប៉ៃលិន
ដោយឡែក ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តពោធិ័សាត់ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកែប មានពណ៌លឿង (មធ្យម)


