លោក Steve Witkoff បេសកជនពិសេសប្រចាំតំបន់មជ្ឈិមបូព៌ារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកDonald Trump បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅទីក្រុង ហ្សេរុយសាឡឹម កាលពីថ្ងៃពុធ ទី២៩ ខែមករា ក្នុងពេលមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងការជំរុញផ្នែកការទូតក្នុងតំបន់។

មួយថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល បានរាយការណ៍ថា លោក Witkoff បានទៅកាន់តំបន់ហ្កហ្សា ដើម្បីត្រួតពិនិត្យការអនុវត្តបទឈប់បាញ់នៅទីនោះ។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីដំណើរទស្សនកិច្ចរបស់លោក Witkoff ទៅកាន់តំបន់ហ្កាហ្សា ដែលទូរទស្សន៍ប៉ុស្តិ៍លេខ១៣របស់អ៊ីស្រាអែល បាននិយាយថា រួមមានការត្រួតពិនិត្យនៅច្រករបៀង Netzarim ដែលពលរដ្ឋប៉ាឡេស្ទីនភៀសខ្លួនរាប់ម៉ឺននាក់ បានឆ្លងកាត់នៅពេលពួកគេត្រឡប់ទៅលំនៅឋានវិញ នៅភាគខាងជើងនៃតំបន់ហ៊ុមព័ទ្ធ។

អ៊ីស្រាអែល បានចាប់ផ្តើមដកកងទ័ពចេញពីច្រករបៀងកាលពីថ្ងៃចន្ទ និងអនុញ្ញាតឱ្យប្រជាជនវិលត្រឡប់ទៅវិញ ជាផ្នែកមួយនៃដំណាក់កាលដំបូងនៃបទឈប់បាញ់ដែលមើលឃើញចំណាប់ថ្នូរ៣៣ នាក់ ត្រូវបានដោះលែង ជាថ្នូរនឹងការដោះលែងអ្នកទោស និងអ្នកជាប់ឃុំឃាំងប៉ាឡេស្ទីន ជិត ២.០០០ នាក់។