រដ្ឋមន្ត្រីសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក លោកស្រី គ្រីស្ទី ណូម(Kristi Noem) បាននិយាយកាលពីថ្ងៃពុធ ទី២៩ ខែមករា ថា រដ្ឋបាល លោក Trump បានលុបចោលការសម្រេចដែលការពារមនុស្សប្រហែល៦០០.០០០នាក់ មកពីប្រទេសវេណេស៊ុយអេឡា ពីការនិរទេស។

រដ្ឋបាលរបស់លោក Biden កាលពីពេលមុនបានពង្រីកការការពារដល់ប្រជាជន អែលសាវ៉ាឌ័រ ជាង ២៣០.០០០នាក់ ប្រជាជនអ៊ុយក្រែន១០៣.០០០នាក់ និងប្រជាជនស៊ូដង់១.៩០០នាក់ ដែលរស់នៅក្នុងសហរដ្ឋអាមេរិករួចហើយ។
លោកស្រី Noem ពុំបាននិយាយថា នឹងមានអ្វីកើតឡើងចំពោះពួកគេទេ ហើយការជូនដំណឹងរបស់ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក គឺសំដៅតែលើប្រជាជន វ៉េណេស៊ុយអេឡា ប៉ុណ្ណោះ។

ការកំណត់ស្ថានភាពការពារបណ្តោះអាសន្ន ផ្តល់ឱ្យប្រជាជននូវសិទ្ធិស្របច្បាប់ក្នុងការរស់នៅក្នុងប្រទេស ប៉ុន្តែពុំផ្តល់រយៈពេលយូរអង្វែងដល់ភាពជាពលរដ្ឋនោះទេ។