Ronaldo ជាសះស្បើយ​ពី COVID-19 ភ្លាម​ស៊ុត​ ២​គ្រាប់​ឲ្យ Juventus​ ឈ្នះ​នៅផ្ទះ Spezia ៤-១

2021/04/27 09:59:58 am        38

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ និង Juventus, Cristiano Ronaldo បានជា​សះ​ស្បើយ​ពី​មេរោគ Covid-19 ហើយ​ក្រោយ​ធ្វើតេស្ត​ ២ដង​អវិជ្ជមាន បន្ទាប់ពី​ការ​នៅ​ដាច់ដោយឡែក​កន្លះ​ខែ​។ ​កីឡាករ​វ័យ ៣៥​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ធ្វើតេស្ត​វិជ្ជមាន Covid-19 នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ក្រោយ​ពេល​បង្ហាញខ្លួន​អោយ​ក្រុម​ជំរើស​ជាតិ​ព័រទុយហ្កាល់​។


​​Juventus​ ចាប់ផ្ដើម​ការប្រកួត​យ​ប់​មិញ​ដោយ Ronaldo ជា​កីឡាករ​បម្រុង ខណៈ​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Alvaro Morata​ ជា​អ្នក​បើក​ការ​នាំ​មុខ​នៅ​នាទី​ទី​១៤ តែ​ម្ចាស់ផ្ទះ Spezia ក៏​តាម​ស្មើ​វិញ​នៅ​នាទី​ទី​៣២ ដោយ Pogeba​។ ​ឈាន​ចូល​វគ្គ​ទី​២ Ronaldo ក៏​ត្រូវ​បាន​ផ្លាស់ប្ដូរ​ចូល​ ហើយក៏​រក​បាន ​១​គ្រាប់​ភ្លាមៗ​នៅ​នាទី​ទី​៥៩ មុន​ពេល​ដែល Adrien Rabiot រក​បាន ១​គ្រាប់​ដែរ​នៅ​នាទី​ទី៦៧​។ Ronaldo ដែល​ខកខាន ២​ប្រកួតឲ្យ Juventus​ នៅ Serie A និង ២​ប្រកួត​នៅ Champions League នោះក៏​រក​បាន​គ្រាប់​ទី​២ របស់​ខ្លួន​នៅ​នាទី​ទី​៧៦ ដោយ​បាល់​ពិន័យ ១១​ម៉ែត្រ ខណៈ​បញ្ចប់​ការប្រកួត Juventus​ យកឈ្នះ Spezia ៤–១​។


​បី​ពិន្ទុ​នេះ Juventus​ ឡើង​មក​លេខ៣ វិញ​មាន ១២ពិន្ទុ​តាម​ពីក្រោយ Sassuolo​ លេខ២ មាន ១៤​ពិន្ទុ​ ក្រោយ​យកឈ្នះ Napoli យប់មិញ ខណៈ AC Milan លើ​គេ​មាន ១៦​ពិន្ទុ​ក្រោយ​ឈ្នះ​នៅ​ទឹកដី Udinese ២–១ ដោយ​គ្រាប់​បាល់​ជ័យជំនះ​របស់ Zlatan Ibrahimovic៕


​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm