លោក Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំត្រូវបានគេរាយការណ៍ស្តីពីឧបទ្ទវហេតុដ៏គួរឱ្យរន្ធត់ដែលទើបតែបានកើតឡើងនៅអាកាសយានដ្ឋានជាតិ Reagan»។ «សូមព្រះជួយប្រទានពរដល់អ្នកដំណើរទាំងអស់»។

លោក ក៏បានអរគុណចំពោះក្រុមការងារដ៏រហ័សដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកឆ្លើយតបដំបូងរបស់យើង។ លោកនិយាយថា លោកកំពុងតាមដានស្ថានភាព ហើយនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត។

រដ្ឋាបាលអាកាសចណ៍សហព័ន្ធ(FAA) បានបញ្ជាក់ថា ជើងហោះហើរ 5342 របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដែលមកដល់ពីទីក្រុង Wichita រដ្ឋKansas កំពុងព្យាយាមចុះចត នៅពេលនោះ យន្តហោះបានបុកជាមួយឧទ្ធម្ភាគចក្រ Sikorsky Black Hawk ។

ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិក លោក Roger Marshall បាននិយាយថា មនុស្សប្រហែល៦០នាក់ នៅលើយន្តហោះ ប៉ុន្តែ ចំនួនអ្នកស្លាប់ពុំទាន់ត្រូវបានគេបញ្ជាក់នៅឡើយ។