សារព័ត៌មាន CNN បានរាយការណ៍ថា សាកសពចំនួន ១៩នាក់ ត្រូវបានស្រង់ចេញពីទន្លេ Potomac បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានធ្លាក់នៅទីក្រុងវ៉ាស៊ីនតោន។

មានសាកសពច្រើនទៀតដែលទំនងជាជាប់នៅក្នុងកម្ទេចកម្ទីរបស់យន្តហោះ ដែលបានលិចនៅក្នុងទន្លេ Potomac បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានបុកជាមួយឧទ្ធម្ភាគចក្ររបស់កងទ័ពអាមេរិក មានអ្នកដំណើរចំនួន ៦០នាក់ និងបុគ្គលិក ៤ នាក់៕

