ហានិភ័យនៃហិង្សាកើនឡើងក្នុងសង្គ្រាមស៊ីវិលមីយ៉ាន់ម៉ា ខណៈរបបសឹកត្រៀមរៀបចំការបោះឆ្នោត

2025/01/30 09:31:19 pm        90

រយៈពេលបួនឆ្នាំបន្ទាប់ពីការដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារពេលព្រឹកព្រលឹមដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត បណ្ដាមេទ័ពដែលកំពុងកាន់អំណាចរបស់សហភាពមីយ៉ាន់ម៉ា កំពុងខិតខំប្រឹងប្រែងរួមគ្នាដើម្បីទទួលបានភាពស្របច្បាប់ ដោយជំរុញឱ្យមានការបោះឆ្នោតមួយផ្សេងទៀត។

ក្នុងរយៈពេលពីរខែចុងក្រោយនេះ របបសឹកបានគូសបញ្ជាក់ផែនការដល់បណ្ដាប្រទេសជិតខាងសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៥ និងបានចេញផ្សាយលទ្ធផលនៃការជំរឿនដែលធ្វើឡើងដើម្បីរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោត ហើយបានប្រកាសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ខ្លួនកំពុងធ្វើការដើម្បីធានា "ស្ថិរភាព" សម្រាប់ការបោះឆ្នោត។

ទាំងនេះគឺជាការប្រកាសដ៏ម៉ឺងម៉ាត់បំផុតអំពីចេតនារបស់របបសឹកមីយ៉ាន់ម៉ា ក្នុងការរៀបចំការបោះឆ្នោត ចាប់តាំងពីបានផ្តួលរំលំរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ មក ប៉ុន្តែសកម្មភាពនេះកើតឡើងស្របពេលមានសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ដែលយោធាបានបាត់បង់ទឹកដីជាលំដាប់នៅទូទាំងប្រទេស។

ប្រភពចំនួន៨ រួមទាំងអ្នកវិភាគ ក្រុមឧទ្ទាម និងប្រភពការទូត បានឱ្យដឹងថា ដោយមានកងកម្លាំងជាច្រើននៅតែប្រឆាំងរបបសឹក និងការបោះឆ្នោត ភាពតានតឹងត្រូវបានកំណត់ថានឹងកើនឡើងខ្លាំងមុនការបោះឆ្នោត ដែលនាំមកនូវហានិភ័យនៃអំពើហិង្សាកាន់តែខ្លាំងក្លា ខណៈភាគីជម្លោះទាំងពីរកំពុងជំរុញបង្កើនការគ្រប់គ្រងទឹកដីរបស់ពួកគេ។

កាលបរិច្ឆេទជាក់លាក់សម្រាប់ការបោះឆ្នោតមិនទាន់ត្រូវបានប្រកាសទេ ប៉ុន្តែជាមួយនឹងការបោះឆ្នោតត្រឹមតែពាក់កណ្តាលប្រទេស និងក្រុមប្រឆាំងរាប់សិបក្រុមបានហាមឃាត់ ហើយមានតែបក្សគាំទ្រយោធាដែលមានការអនុញ្ញាតជាមុនប៉ុណ្ណោះទើបអាចចូលរួមប្រកួតប្រជែងបាន ការបោះឆ្នោតនោះត្រូវក្រុមអ្នករិះគន់ចំអករួចទៅហើយថាជាការបោកប្រាស់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm