អ្នកវិភាគ៖ លោក គីម ស្វែងរកការចរចាមានប្រៀបជាមួយលោក Trump ដោយការជំរុញនុយក្លេអ៊ែរថ្មី

2025/01/30 03:28:30 pm        140

បណ្ដាអ្នកវិភាគ បានលើកឡើងថា ការជំរុញជាសាធារណៈចុងក្រោយបង្អស់របស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong-un) ក្នុងការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេស គឺជាផ្នែកមួយនៃចំណាត់ការជាយុទ្ធសាស្ត្រ ដើម្បីដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោនឲ្យទទួលយកកិច្ចពិភាក្សាត្រឹមកាត់បន្ថយអាវុធ ជាជាងការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង។

កាលពីថ្ងៃពុធ (ទី២៩ ខែមករា) ក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់កន្លែងអ្វី ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានពិពណ៌នាថា ជាមូលដ្ឋានផលិតសារធាតុបរមាណូ និងជាវិទ្យាស្ថានអាវុធនុយក្លេអ៊ែរនោះ លោក គីម បានអំពាវនាវឲ្យធ្វើ «លើសពីផែនការ ដើម្បីផលិតសារធាតុនុយក្លេអ៊ែរកម្រិតអាវុធ និងការពង្រឹងខែលការពារនុយក្លេអ៊ែររបស់ប្រទេស»។

លោកបានអះអាងថា «ការប្រឈមមុខដាក់គ្នារយៈពេលយូរ ជាមួយបណ្តាប្រទេសទុច្ចរិត និងអមិត្របំផុត គឺជារឿងជៀសមិនរួចនោះទេ» ដោយលោកអំពាវនាវឲ្យមានឃ្លាំងស្តុកអាវុធដ៏ចាំបាច់រឹងមាំ ដើម្បីត្រៀមទប់ទល់នឹងសត្រូវរបស់ខ្លួន ហើយបានពណ៌នាអំពីកម្លាំងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងថា «កាន់តែមានភាពខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ»។

លោក គីម ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA) ដែលបាននិយាយថា៖ «ការធានាសន្តិភាព និងសន្តិសុខ ដោយកម្លាំងដ៏មានថាមពល គឺជារបៀបនៃការតស៊ូ និងជម្រើសរបស់យើង»។

ការទាមទាររបស់លោក គីម បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បង្ហាញឆន្ទៈក្នុងការភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយមេដឹកនាំកូរ៉ខាងត្បូង ដោយនិយាយសំដៅដល់ប្រទេសឯកោមួយនេះថា ជា «មហាអំណាចនុយក្លេអ៊ែរ» ដោយសម្ដីនេះ គឺផ្ទុយស្រឡះពីគោលនយោបាយដ៏យូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបដិសេធមិនទទួលស្គាល់ស្ថានុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដែលអ្នកវិភាគយល់ឃើញថា ជាលទ្ធភាពនៃការផ្លាស់ប្តូរ នៅក្នុងគោលការណ៍របស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am