ប្រមុខក្រុមប្រឹក្សាអឺរ៉ុប៖ អធិបតេយ្យភាពរបស់ដាណឺម៉ាក គឺជា «បញ្ហាសំខាន់» សម្រាប់ EU

2025/01/30 10:51:18 pm        58

នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃពុធ (ទី២៩ ខែមករា) ប្រមុខក្រុមប្រឹក្សាអឺរ៉ុប បាននិយាយថា អធិបតេយ្យភាពរបស់ប្រទេសដាណឺម៉ាក គឺជា «បញ្ហាសំខាន់» សម្រាប់សហភាពអឺរ៉ុប (EU) ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បន្តបង្ហាញចំណាប់អារម្មណ៍ ក្នុងការទាមទារដែនដី Greenland ឲ្យសហរដ្ឋអាមេរិកគ្រប់គ្រង។

កោះនៅតំបន់អាកទិកមួយនេះ គឺជាដែនដីពាក់កណ្តាលស្វយ័តរបស់ប្រទេសដាណឺម៉ាក។ ហើយប្រមុខក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានប្រាប់សារព័ត៌មាន Euronews ថា «ដែនដីរបស់ប្រទេសដាណឺម៉ាក អធិបតេយ្យភាពរបស់ប្រទេសដាណឺម៉ាក និងស្ថិរភាពនៃព្រំដែនរបស់ប្រទេសនេះ គឺច្បាស់ជាបញ្ហាសំខាន់»។

ការអត្ថាធិប្បាយនេះ បានបន្ទរតាមសម្ដីរបស់ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប គឺលោកស្រី Kaja Kallas ដែលបាននិយាយថា ប្លុកនេះមិនចរចាបញ្ហាកោះ Greenland នោះទេ។

គួរបញ្ជាក់ថា លោក Trump បាននិយាយថា ដែនដី Greenland មានសារៈសំខាន់ ចំពោះសន្តិសុខរបស់សហរដ្ឋអាមេរិក ហើយប្រទេសដាណឺម៉ាកត្រូវតែបោះបង់ចោលការគ្រប់គ្រងលើកោះនៅតំបន់អាកទិកដ៏សំខាន់ជាយុទ្ធសាស្ត្រនេះ។ លោកក៏បានលើកឡើងផងដែរថា លោកមិនច្រានចោលការប្រើឥទ្ធិពលយោធា ឬសេដ្ឋកិច្ច ដើម្បីសម្រេចបានគោលដៅរបស់លោកនោះឡើយ៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm       
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm