អភិបាលរងខេត្តស្វាយរៀង ស្នើដល់មន្ត្រីអប់រំ ចែករំលែកបទពិសោធន៍ពីការបង្រៀនឆ្ពោះទៅរកគុណភាពកសាងធនធានមនុស្ស

2025/01/30 11:02:30 pm        129

ស្វាយរៀង ៖ លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង បានស្នើដល់លោក លោកស្រី ជាថ្នាក់ដឹកនាំនៅគ្រប់គ្រឹះស្ថានសិក្សាត្រូវរួមគ្នាធ្វើការពិភាក្សាលើកចំណុចសំខាន់ៗក្នុងការបង្រៀននិងរៀនរបស់សិស្សដើម្បីស្វែងរកគុណភាពក៏ដូចជាកសាងធនធានមនុស្សឲ្យបានរឹងមាំ ដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុងគោលនយោបាយផែនការកសាងធនធានមនុស្សបន្តដឹកនាំនិងអភិវឌ្ឍន៍ជាតិនាពេលអនាគត។

ការថ្លែងនិងមានប្រសាសន៏របស់មន្ត្រីខេត្តបែបនេះ បានធ្វើឡើងក្នុងឱកាស លោកអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងថ្ងៃទី៣០ ខែមករាឆ្នាំ២០២៥ ដោយមានការចូលរួមពីសាស្ត្រាចារ្យ លោក គ្រូអ្នកគ្រូ នៅគ្រប់គ្រឹះស្ថានសិក្សាក្នុងខេត្ត និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនិងអង្គការដៃគូប្រមាណជិត២០០នាក់ផងដែរ។ 

លោក ញ៉ែម សារី បានសំដែងអបអរសាទរចំពោះលទ្ធផលដែលក្នុងរយៈពេលមួយឆ្នាំសិក្សា២០២៤ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងអង្គការដៃគូរ បានចូលរួមបង្ហាត់បង្រៀន និងឧបត្ថម្ភគ្រឿង​ឧបទ្ទេសសិក្សាដល់ គ្រឹះស្ថាន ពិសេសសិស្សានុសិស្ស ទទួល​បានលទ្ធផលល្អទៅតាមគោល​នយោបាយ​កសាងធនធានមនុស្ស តាមរយៈសម្រិតសម្រាងប្រលងប្រជែងរបស់បេក្ខជនជ័យលាភី សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាង៧០%នៃចំនួនបេក្ខជនដាក់ពាក្យប្រឡងជាង ៤ពាន់នាក់។

 ដើម្បីឈានបន្តឆ្ពោះទៅចូលរួមអប់រំ ឱ្យមានគុណភាព ប្រសិទ្ធភាពបន្ថែម​លោក ញ៉ែម សារី បានស្នើដល់សមាជិក សមាជិកាអង្គសន្និបាតថ្ងៃនេះ ត្រូវធ្វើការពិភាក្សាឲ្យបានស៊ីជម្រៅបន្ថែមទៀត ដើម្បីស្រង់យកបទពិសោធន៍ល្អៗ យកទៅអនុវត្តបង្រៀនឲ្យមានប្រសិទ្ធិភាព ក្នុងការជំរុញអប់រំកុមារ​យុវជនធានាគុណភាព ដែលរាជរដ្ឋាភិបាលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រ​កសាងធនធាន​មនុស្សបន្តការពារ និងអភិវឌ្ឍន៍ជាតិពីបច្ចុប្បន្ន និងទៅអនាគត។



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm