[UPDATE] សព ១៩នាក់ត្រូវបានស្រង់ចេញពីទន្លេ ខណៈអ្នកស្លាប់បន្តកើនឡើងក្នុងការធ្លាក់យន្តហោះ នៅសហរដ្ឋអាមេរិក

2025/01/30 11:06:10 pm        69

ប្រព័ន្ធផ្សព្វផ្សាយ CNN បានរាយការណ៍ថា សពចំនួនរហូតដល់ទៅ ១៩នាក់ ត្រូវបានស្រង់ចេញពីទន្លេ Potomac បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ធ្លាក់នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ ហើយទំនងមានសពច្រើនទៀតជាប់នៅក្នុងបំណែកកម្ទេចកម្ទីរបស់យន្តហោះ ដែលបានលិចនៅក្នុងទន្លេនេះ។

គួរបញ្ជាក់ថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដែលបានបានបុកជាមួយឧទ្ធម្ភាគចក្ររបស់កងទ័ពអាមេរិក កាលពីថ្ងៃពុធ (ទី២៩ ខែមករា) មានអ្នកដំណើរចំនួន ៦០នាក់ និងសមាជិកអាកាសយានិក ៤នាក់។ សារព័ត៌មាន CNN បានឲ្យដឹងបន្ថែមថា ទាហាន ៣នាក់ បានជិះនៅលើឧទ្ធម្ភាគចក្រ Black Hawk ដែលកំពុងហោះហើរហ្វឹកហាត់។ ឧបទ្ទវហេតុធ្លាក់យន្តហោះនេះ ត្រូវបានថតជាប់ជារូបភាពវីដេអូដោយកាមេរ៉ាសុវត្ថិភាព CCTV នៅមជ្ឈមណ្ឌល Kennedy។

បន្ទាប់ពីសេចក្តីថ្លែងការណ៍ដំបូង អំពីដំណឹងសង្ខេបនៃឧបទ្ទវហេតុនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានឡើងទៅកាន់គេហទំព័របណ្ដាញសង្គម Truth Social ភ្លាមៗ ដោយលើកឡើងថា យន្តហោះនោះកំពុងដំណើរការយ៉ាងល្អ ដែលបានន័យថា យន្តហោះមិនមានបញ្ហាបច្ចេកទេសនោះឡើយ។ តែយ៉ាងណាក្ដី លោកហាក់ដូចជាបានទម្លាក់កំហុសទៅលើឧទ្ធម្ភាគចក្ររបស់កងទ័ពអាមេរិក ជុំវិញគ្រោះថ្នាក់នេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        302
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        345
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        325

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm