ប្រភព៖ គណៈកម្មាធិការថវិការបស់អាល្លឺម៉ង់ ចង់អនុម័ត ៣ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន

2025/01/30 11:09:39 pm        76

ប្រភព បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃពុធថា គណៈកម្មាធិការថវិការបស់ប្រទេសអាល្លឺម៉ង់ បានអំពាវនាវឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Joerg Kukies យល់ព្រមបន្ថែមទឹកប្រាក់ ៣ពាន់លានអឺរ៉ូ (៣,១៣ពាន់លានដុល្លារ) ជាជំនួយយោធា សម្រាប់អ៊ុយក្រែន។

សំណើនេះត្រូវបានអនុម័តដោយគណៈកម្មាធិការថវិកានៃសភា ដោយមានការបោះឆ្នោតពីគណបក្សអភិរក្សនិយម CDU និងគណបក្សប្រជាធិបតេយ្យសេរី (FDP) ខណៈមានសំឡេងអនុបវាទពីគណបក្សកំពុងកាន់អំណាច គឺបក្សសង្គមប្រជាធិបតេយ្យ (SPD) និង Greens។ នេះបើយោងតាមសមាជិករបស់គណៈកម្មាធិការ។

គណៈកម្មាធិការនេះ មិនអាចសម្រេចលើជំនួយបន្ថែម សម្រាប់អ៊ុយក្រែន ដោយគ្មានការយល់ព្រមពីរដ្ឋមន្ត្រីហិរញ្ញវត្ថុនោះឡើយ។ តែទោះជាយ៉ាងណា ក្នុងការអនុវត្តតាមទម្លាប់ ក្រសួងអនុវត្តតាមសំណើដែលបានអនុម័តដោយគណៈកម្មាធិការ។

សមាជិកគណៈកម្មាធិការថវិកាមកពីគណបក្ស CDU និង FDP បាននិយាយថា មានថវិកាគ្រប់គ្រាន់នៅក្នុងកញ្ចប់ថវិកា សម្រាប់សំណើនេះ។ អធិការបតី លោក Olaf Scholz មកពីបក្ស SPD ក៏គាំទ្រជំនួយយោធាបន្ថែមនេះដែរ ប៉ុន្តែរហូតមកដល់ពេលនេះ លោកបានទទូចថា ករណីនេះអាចត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយមានការលើកលែងការកម្រិតបំណុល ដើម្បីអនុញ្ញាតឲ្យមានកម្ចីបន្ថែម៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        349
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        348
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        339

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm