ក្នុងឆ្នាំ២០២៤ ការទទួលបានអំណោយឈាមសរុបចំនួន១៦២,៨៣៩ប្លោក គឺមានកំណើនប្រមាណ២៣%

2025/01/30 11:31:08 pm        226

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិ​ផ្ដល់ឈាម នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា អំណោយឈាមសរុប ដែលមជ្ឈមណ្ឌលជាតិទទួលបានក្នុងឆ្នាំ២០២៤ មានចំនួន ១៦២,៨៣៩ប្លោក បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ គឺមានកំណើនប្រមាណ២៣ភាគរយ ដែលនេះគឺជាមោទនភាពមួយដែលមានការចូលរួមពីបងប្អូនគ្រប់មជ្ឈដ្ឋាន ហើយយកឈាមទាំងនោះទៅជួយសង្គ្រោះដល់អ្នកជំងឺដែលត្រូវការឈាម។

​ការថ្លែងរបស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ យ៉ាងដូច្នេះក្នុងកម្មវិធីបរិច្ចាគឈាម ដែលរៀបចំឡើង​ដោយ​មន្ទីរ​ពេទ្យរ៉ូយ៉ាល់ភ្នំពេញ នាព្រឹក​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ បន្តថា សម្រាប់ឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានដាក់ទិសដៅ និងផែនការសម្រាប់តម្រូវការឈាមប្រមាណ១៨ម៉ឺនប្លោក គឺស្មើនឹង១ភាគរយ នៃចំនួនប្រជាជនសរុប ហើយនេះគឺជាគោលដៅដែលបានកំណត់ដោយអង្គការសុខភាពពិភពលោកផងដែរ។ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានចូលរួមផ្សព្វផ្សាយ អប់រំ ដើម្បីឱ្យប្រជាពលរដ្ឋចូលរួម ជាពិសេសយុវជន ក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដនៅក្នុងប្រទេសកម្ពុជា ក្នុងនោះក៏បានធ្វើការផ្សព្វផ្សាយអប់រំ ជាមួយក្រុមកីឡាករ ក្រុមយុវជន ពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា។ ចំពោះការទទួលបានអំណាយឈាមទាំងអស់ គឺមាន២៣ភាគរយ បានមកពីអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ ហើយយើងក៏មានគោលនយោបាយ គឺការបរិច្ចាគឈាមជំនួស មានន័យថា ប្រសិនបងប្អូនណាត្រូវការឈាមពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម គឺត្រូវការបងប្អូន ឬអ្នកស្ម័គ្រចិត្ដជំនួស ដើម្បីបរិច្ចាគ ហើយបើគិតចំនួនគឺមានប្រមាណ៧០ភាគរយ។

លោកវេជ្ជបណ្ឌិតបានធ្វើការកត់សម្គាល់ថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ គឺមានការកើនឡើងដោយសារតែមានការចូលរួមពីគ្រប់ផ្នែក និងមានការយល់ដឹងពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន ហើយជាទូទៅសហគ្រាសឯកជន ក្រុមហ៊ុន អង្គការជាតិ អន្ដរជាតិ និងមន្ទីរពេទ្យនានា រួមទាំងមន្ទីរពេទ្យជាតិ ក្រសួងសុខាភិបាល ដោយគ្រប់មន្ទីរពេទ្យទាំងអស់ តែងតែរៀបចំធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះជារៀងរាល់ឆ្នាំ ជាពិសេសក្នុងឆ្នាំ២០២៥នេះ នៅគ្រប់មន្ទីរពេទ្យជាតិ បានដាក់ផែនការរបស់ខ្លួនក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ដឱ្យបានពីរដងក្នុងមួយឆ្នាំផងដែរ។ បច្ចុប្បន្ននេះ តម្រូវការឈាមសម្រាប់ផ្ដល់ជូនអ្នកជំងឺគឺមានគ្រប់គ្រាន់ ប៉ុន្ដែដើម្បីធានាសុវត្ថិភាពអ្នកជំងឺ និងសុវត្ថិភាពដល់បងប្អូនជនរួមជាតិទាំងអស់ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមចង់បានអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ ដោយសារតែឈាមដែលទទួលបានពីការបរិច្ចាគដោយស្ម័គ្រចិត្ដគឺជាឈាមដែលមានគុណភាពជាងឈាមដែលបានបរិច្ចាគជំនួស។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានថ្លែងអំណរគុណដល់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលតែងតែសហការល្អជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងជាមន្ទីរពេទ្យគំរូមួយ ក្នុងការចូលរួមចំណែកជួយបំផុសទៅដល់ស្ថាប័ននានា ឱ្យចូលរួមក្នុងកិច្ចការបរិច្ចាគឈាមនេះ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី ចូលរួមឱ្យបានផុសផុលក្នុងការបរិច្ចាគឈាម ដើម្បីធ្វើយ៉ាងណាឱ្យអត្រានៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដនេះ អាចឈានទៅដល់កម្រិតខ្ពស់ស្របតាមគោលដៅរបស់ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ដែលបានដាក់ចេញធ្វើយ៉ាងណាឱ្យបាន៤០ភាគរយ នៅក្នុងឆ្នាំ២០២៥នេះ។

 ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ Attapoom Susupaus នាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានថ្លែងថា ការរៀបចំកម្មវិធីបរិច្ចាគឈាម នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនេះ គឺ​ក្នុងគោលដៅ​ជួយ​ដល់ប្រជាជន​កម្ពុជា ​ដែលមានការខ្វះខាតឈាម ដូចជាការជួបនូវគ្រោះថ្នាក់ចរាចរណ៍ ឬការ​វះកាត់​ផ្សេងៗដែល​ត្រូវ​ការឈាមដើម្បីចូលរួមចំណែកដល់មន្ទីរពេទ្យនានាដែលត្រូវ​ការ​ឈាម សម្រាប់ជួយសង្គ្រោះ​ជីវិតអ្នក​ជំងឺ ជាពិសេសចង់ជំរុញលើកទឹកចិត្ដដល់អ្នកចូល​រួម​បរិច្ចាគ​ឈាមឱ្យបានច្រើន ដើម្បីយកទៅផ្ដល់ជូន​មជ្ឈមណ្ឌលជាតិផ្ដល់ឈាម។​ លោក​សាស្រ្ដាចារ្យ​ បានជំរុញ និងលើកទឹកចិត្ដឱ្យមានវប្បធម៌ក្នុងការផ្ដល់​ឈាម​ជាប្រចាំ ហើយមន្ទីរពេទ្យ​រ៉ូយ៉ាល់​​ភ្នំពេញ ​​តែងតែរៀបចំកម្មវិធីបរិច្ចាគឈាម ក្នុង១ឆ្នាំ៤ដង ដែល​ធ្វើរៀងរាល់៣ខែម្ដង។ លោកសាស្ត្រាចារ្យ Attapoom Susupaus បានបញ្ជាក់បន្ថែមថា៖ ការរៀប​ចំកម្មវិធី​បរិច្ចាគឈាមនេះ គឺបុគ្គលិក មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានស្ម័គ្រចិត្ដមកបរិច្ចាគឈាម រួមជា​មួយ​ក្រុមហ៊ុនដៃគូរបស់មន្ទីរពេទ្យ ដើម្បីឱ្យការបរិច្ចាគឈាមនេះ បានទៀងទាត់ និងគ្រប់​គ្រាន់​ក្នុងការ​ជួយដល់អ្នកជំងឺដែលត្រូវការឈាមនៅក្នុងប្រទេសកម្ពុជា៕

 អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm