ប្រធាន​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​បន្ធូរបន្ថយ​ភាព​តានតឹង​នៃ​វិបត្តិ​ជនអន្តោប្រវេសន៍រវាង​ប៉ូឡូញ និង​បេឡា​រុស​

2021/11/11 09:13:10 pm        475

​បេឡារុស៖ ប្រមុខ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​លោកស្រី Michelle Bachelet បាន​អំពាវនាវ​ឲ្យ​ប្រទេស​បេឡា​រុស និង​ប៉ូឡូញបន្ធូរបន្ថយ​វិបត្តិ​ជនអន្តោប្រវេសន៍ "​ដែល​មិន​អាច​អត់ឱន​បាន​" នៅ​តាម​ព្រំដែន​រួមគ្នា​របស់​ពួកគេ ហើយ​បាន​និយាយ​ថា អ្នក​ដែល​ជាប់​គាំងនៅ​ព្រំដែន​មិន​គួរ​បន្ត​ស្នាក់នៅដោយ​គ្មាន​ទីជម្រក​ក្នុង​សីតុណ្ហភាព​ត្រជាក់​នោះ​ឡើយ​។

​ការ​អត្ថាធិប្បាយ​របស់​លោកស្រី ​Bachelet​ កាលពី​ថ្ងៃ​ពុធ​មាន​ឡើង​បន្ទាប់ពី​ទីក្រុង​ Warsaw ប្រទេស​ប៉ូឡូញ​បាន​និយាយ​ថា ខ្លួន​បាន​បញ្ជូន​កងទ័ព​រាប់​ពាន់​នាក់​បន្ថែម​ទៀត​ទៅ​កាន់​ព្រំដែន បន្ទាប់ពី​មនុស្ស​រាប់​រយ​នាក់​បាន​ព្យាយាម​ពេញ​មួយ​យប់​ ដើម្បី​ឆ្លង​ពី​ប្រទេស​បេឡា​រុស​ចូល​ប្រទេស​ប៉ូឡូញ​។​ ទីក្រុង​ Minsk ប្រទេស​បេឡា​រុសបាន​ចោទប្រកាន់​កងកម្លាំង​សន្តិសុខ​ប៉ូឡូញ​ថា​ បាន​បណ្ដេញ​ក្រុម​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ដោយ​ខុសច្បាប់​ត្រឡប់​ទៅ​ប្រទេស​បេឡា​រុស​វិញ​។​ ​បច្ចុប្បន្ន​នេះ មនុស្ស​រាប់​រយ​នាក់​កំពុង​បោះជំរំ​ស្នាក់​នៅ​តាម​ព្រំដែន ដែល​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​ប្រមាណ ៤,០០០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តំបន់​ក្បែរ​ព្រំដែន រួម​ទាំង​ព្រៃឈើ​នៅ​ក្បែរ​នោះ​។​

​លោកស្រី Bachelet បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា "​ខ្ញុំ​ជំរុញ​ឱ្យ​រដ្ឋ​ដែល​ពាក់ព័ន្ធ​ចាត់​វិធានការ​ជាបន្ទាន់​ ដើម្បី​បន្ធូរបន្ថយភាព​តានតឹង និង​ដោះស្រាយ​ស្ថានការណ៍​ដែល​មិន​អាច​អត់ឱន​បាន​នេះ ស្របតាម​កាតព្វកិច្ច​របស់​ពួកគេ​ក្រោម​ច្បាប់​សិទ្ធិមនុស្ស​អន្តរ​ជាតិ និង​ច្បាប់​ជនភៀសខ្លួន​។​ កាលពី​ថ្ងៃ​ពុធ ក្រុម​អាជ្ញាធរ​បេឡា​រុស​បាន​ចោទប្រកាន់​ទាហាន​ប៉ូឡូញ​ ពី​បទ​ប្រើ​កម្លាំង​វាយ​ដុំ​លើ​ក្រុម​ជនអន្តោប្រវេសន៍​ដែល​កំពុង​ព្យាយាម​ឆ្លង​ព្រំដែន ​ស្រប​ពេល​ភាព​តានតឹង​រីក​កាន់តែ​ធំ​រវាង​ប្រទេសជិតខាង​ទាំង​២ នៅ​អឺរ៉ុប​ខាងកើត៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm